លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធស្តីពីការអនុវត្តសិទ្ធិកុមារ

AKP ភ្នំពេញថ្ងៃទី ៣០ ខែ ឧសភា ២០១២–

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការបានផ្តល់អនុសាសន៍ មួយចំនួន ដល់ស្ថាប័ន ពាក់ព័ន្ធនានា នៅក្នុងឱកាសប្រារព្ធមី ទ្ទិញ ខួបលើកទី ៦៣ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី ១១ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២មិថុនា ឲ្យកាន់តែមាន លក្ខណៈប្រសើរឡើង និងមានប្រសិទ្ធភាព ភាពខ្ពស់។

ដើម្បីបញ្ចៀសនូវបញ្ហាប្រឈមទាំងឡាយចំពោះកុមារនោះ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានផ្តល់អនុសាសន៍មួយចំនួនរួម មាន ទី១. បន្តពង្រឹងការប្រើប្រាស់ វ៉ាក់សាំង នៅតាមមូលដ្ឋាន សុខាភិបាលទូទាំងប្រទេស។ លើកកម្ពស់ គុណភាពនៃការថែទាំព្យាបាល កុមារ ជាពិសេសទារក តាមយុទ្ធសាស្រ្តសមាហរណកម្ម ព្យាបាល ជំងឺកុមារនៅ តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។

បន្តអនុវត្តផែនការយុទ្ធសាស្រ្តអាហារូបត្ថម្ភ ឆ្នាំ២០១០-២០១៥ និងទប់ស្កាត់ការឆ្លងមេរោគអេដស៍និងជំងឺអេដស៍។ ទី២. លើកកម្ពស់គុណ ភាពអប់រំ ធ្វើឲ្យសម្រេចអត្រាពិតចូលរៀន អត្រាពិតនៃការសិក្សា និងការបញ្ចប់ការសិក្សានៅបឋមសិក្សា និងបន្តបង្កើនចំនួនសាលានៅ តាមឃុំ និងស្រុកដែលពុំទាន់ មាន។

ទី៣. បន្តពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គម ដោយជួយសង្គ្រោះ ជនក្រីក្រងាយរងគ្រោះឬរងគ្រោះដោយគ្រោះមហន្តរាយនិង ពង្រឹងយន្តការដោះស្រាយជនអនាថា។ បន្តពង្រឹង និងពង្រីកសេវាសុខុមាលភាព កុមារ ដោយជំរុញការ អនុវត្តគោលនយោបាយថែទំាជំ នួសចំពោះកុមារ ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ជំរុញការអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ជំរុញការ កសាង ច្បាប់ស្តីពីការការពារកុមារ ការរៀបចំដំណើរ ការមជ្ឈមណ្ឌលជាតិព្យាបាល និងបន្សាបគ្រឿងញៀន មណ្ឌលស្តារនីតិសម្បទាកុ មារញៀនគ្រឿងញៀន និងរៀបចំ គោលនយោបាយសម្រាប់ជនរងគ្រោះ ដោយសារគ្រឿងញៀន។

ទី៤. ជំរុញការផ្សព្វផ្សាយ និងអនុវត្តឲ្យ បានទូលំទូលាយ នូវផែនការសកម្មភាព ជាតិស្តីពីការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធការធ្វើអាជីវ កម្ម ពលកម្ម លើមនុស្សនិងការធ្វើអាជីវ កម្មផ្លូវភេទឆ្នាំ ២០១១-២០១៣។ លើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឲ្យកាន់តែរឹងមំា នៅ ថ្នាក់មូលដ្ឋាននិងបន្ត សហការជាមួយក្រុមការងារថ្នាក់តំបន់ និង ថ្នាក់អន្តរជាតិដើម្បី ប្រយុទ្ធ ប្រឆំាងអំពើជួញដូរឆ្លង ដែន។ ទី៥.បន្តលើកកម្ពស់សុវត្ថិភាពការ ងារសម្រាប់កុមារ និងអនុវត្តផែនការសុវត្ថិភាពតាមរាជធានីខេត្ត ដើម្បីលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ទប់ស្កាត់ដក ហូតនិងស មាហរណកម្មកុមារ ក្នុងទម្រង់ធ្ងន់ធ្ងរ។

ទី៦. ពង្រឹងតួនាទី ភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន ក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។ទី៧. បន្តកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សហគមន៍ប្រជាពលរដ្ឋ មាតាបិតាអាណាព្យាបាលសំដៅជំរុញលើក កម្ពស់ការអនុវត្តសិទ្ធិកុមារ។

មីទ្ទិញ ខួបលើកទី ៦៣ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី ១១ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២មិថុនា នេះបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១២ នៅមជ្ឈមណ្ឌល កោះពេជ្រ ក្នុងរាជធានីភ្នំពេញ ដែលមានការអញ្ជើញ ចូលរួមពីសំណាក់ តំ ណាងក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនានា និងសិស្សានុសិស្សជាច្រើនរយនាក់៕ ដោយលោកស្រី សាយ សុន

Share
    Download PDF

Comments are closed.