មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ការបង្កើតអង្គភាពច្រកចេញ ចូលតែមួយថ្នាក់ រាជធានី ខេត្ត និងនៅថ្នាក់ ក្រុង ស្រុក អង្គភាពទាំងពីរនេះមិនជាន់ភារកិច្ចគ្នាទេ

AKP កំពត ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨​–មន្រ្ដីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានអះ អាងថា ការបង្កើតអង្គភាព ច្រក ចេញចូលតែមួយនៅថ្នាក់ រាជធានី ខេត្ត និងនៅថ្នាក់ក្រុង ស្រុក គឺអង្គភាព ផ្ដល់សេវារដ្ឋ បាលទាំងពីរនេះមិនជាន់ភារកិច្ចគ្នាទេ គឺមានលក្ខណៈផ្ដល់សេវាតាមស្តង់ដារខុសៗគ្នា ដែល បែងចែកទៅតាមរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់មូលដ្ឋាន ដែល រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មជូនដល់ថ្នាក់រដ្ឋបាលនីមួយៗអស់ហើយ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីបែបបទនិងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រក ចេញ ចូលតែមួយ នៅសាលប្រជុំសាលាខេត្តកំពត កាលពីរសៀថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អង្គភាពផ្ដល់ សេវារដ្ឋបាលទាំងពីរនេះគឺការផ្ដល់សេវាទៅតាមកម្រិត គឺសេវាកម្រិតតូចនៅថ្នាក់ក្រុង ស្រុក សេវាកម្រិត មធ្យមនៅថ្នាក់រាជធានី ខេត្ត និងសេវាដែល មានកម្រិតទំហំធំ គឺផ្ដល់ដោយថ្នាក់ជាតិ។

ឯកឧត្តមបានបញ្ជាក់ថា អង្គភាពច្រក ចេញចូលតែមួយគឺពិតជាមានសារៈប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ដែលមកសុំផ្ដល់សេវារដ្ឋបាលដែលនៅជិត និងមិនបាច់ទៅទទួលសេវា ច្រើនកន្លែងដែរនោះ។ ទន្ទឹមនេះ ក៏មានសេវាប្រមាណមិនតិចជាង២០០ប្រភេទដោយមាន លក្ខណៈសាមញ្ញងាយស្រួល ចំណាយតិច និងប្រកបដោយតម្លាភាពនិងគុណភាព ស្របទៅ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលពាក់ ព័ន្ធគោលការណ៍ នៃការផ្ដល់សេវា សាធារណៈ នៅក្នុងផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក៏ដូចជាគោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមជាមន្ត្រីថ្នាក់ដឹកនាំ និងបុគ្គលិក នៃអង្គភាព ច្រកចេញ ចូលតែមួយ មកពីបណ្ដារាជធានី-ខេត្តចំនួន៨ រួមមាន រាជធានីភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្តកណ្ដាល។ វគ្គបណ្តុះ បណ្តាលនេះ មានគោលបំណង បង្កើនការ យល់ដឹងលើប្រធានបទសំខាន់ៗចំនួន៤ ទី១. អភិបាលកិច្ចល្អក្នុងការផ្ដល់សេវារដ្ឋបាលរបស់អង្គភាព ច្រកចេញចូលតែមួយរាជធានី-ខេត្ត។ ទី២. ស្តង់ដារនៃការផ្ដល់សេវាសាធារណៈ។ ទី៣. នីតិវិធីនៃការផ្ដល់ សេវារបស់អង្គភាពច្រក ចេញចូលតែមួយ រាជធានី-ខេត្ត និងទី៤.បដិសណ្ឋារកិច្ចនិងការផ្សព្វផ្សាយ របស់អង្គភាព ច្រកចេញ ចូលតែមួយ៕

ដោយ ប្រាក់ លាង

Share
    Download PDF

Comments are closed.