ឯកឧត្តម ស៊ុន ចាន់ថុល ចូលរួមក្នុងពិធីសម្ពោធមណ្ឌលផ្តល់ សេវាប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអន២

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវមណ្ឌលផ្តល់សេវាប័ណ្ណបើកបរមួយកន្លែងទៀត នៅផ្សារទំនើបអ៊ីអន២ ក្នុងខណ្ឌសែន សុខរាជធានីភ្នំពេញមួយកន្លែងទៀត បន្ទាប់ពីបានអនុវត្តន៍ដោយជោគជ័យនៅផ្សារទំនើបអ៊ីអន១ រួចមក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញផ្សាយ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ បានឱ្យដឹងថា ការបើកមណ្ឌលផ្តល់សេវាប័ណ្ណ បើកបរនៅផ្សារទំនើបអ៊ីអន២នេះទៀត ក្នុងគោល បំណងដើម្បីពង្រីក និងបង្ខិតសេវា សាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ ព្រមទាំងបង្កភាពងាយស្រួលប្រកបដោយប្រសិទ្ធភាព និងតម្លាភាពដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសអាចទៅទទួលសេ វាប្តូរពន្យារប័ណ្ណបើកបរ និងប្រឡងយកប័ណ្ណបើកបរយានយន្ត។

មណ្ឌលផ្តល់សេវាប័ណ្ណ បើកបរនៅផ្សារទំនើបអ៊ីអន២នេះនឹងផ្តល់សេវាប័ណ្ណបើកបរជារៀង រាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១០យប់។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែមិថុនា ឆ្នាំ២០១៦ បានបើកដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាប័ណ្ណបើកបរជាលើកដំបូង នៅផ្សារទំនើប អ៊ីអន១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សេវាកម្មនេះ ប្រើប្រាស់ពេល វេលាត្រឹមតែ២០នាទី ជាមួយកម្រៃសេវា៣០.០០០រៀល ទៅលើប្រភេទសេវាដូចជា ប្តូរប័ណ្ណបើកបរអស់សុពលភាព រលុបមើលមិនឃើញ ឬខូច ប្តូរប្រភេទប័ណ្ណបើកបរ ទុតិយតា ប័ណ្ណបើកបរ និងតតិយតាប័ណ្ណបើកបរជាដើម៕

ដោយ ប៉ាល់ សុង

Share
    Download PDF

Comments are closed.