លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន៖ វិស័យពុទ្ធចក្រ និងអាណាចក្ររីកចម្រើនទៅ បានផ្ដើមចេញ ពីប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយ

AKP ស្វាយរៀង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ –លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា វិស័យពុទ្ធចក្រ និងអាណាចក្រ បានរីកចម្រើន ដូចបច្ចុប្បន្ននេះ ផ្តើមចេញពីប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាព នយោបាយ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តធន់វង្សមុន្នី ស្ថិតនៅភូមិរាមសេនា ឃុំអណ្ដូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃសៅរ៍១២ កើតខែជេស្ន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការរីកចម្រើនទាំងវិស័យពុទ្ធ  ចក្រ និងអាណាចក្ររហូតមកដល់ ពេលនេះ គឺក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលតែងតែមានឧត្តមគតិ គិតគូរចំពោះវិស័យព្រះពុទ្ធសាសនា នៅគ្រប់ទីកន្លែង ទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បាន ខិតខំពលីកម្មគ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាព ជូនប្រទេសជាតិ ហើយបានប្ដេជ្ញាការពារ សន្តិភាពដែលបានមកយ៉ាងលំបាកនេះឱ្យបានស្ថិតស្ថេរជានិច្ច ដើម្បីសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលរបស់ប្រជាពលរដ្ឋ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៩ កក្ដដាខាង មុខនេះ កុំបីខាន ពិសេសបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ដើម្បី បន្តដឹកនាំ្របទេសកម្ពុជាឱ្យរីកចម្រើន ពោរពេញដោយសុខសន្តិភាពបន្តទៀត៕

ដោយ សួស សំរិត

Share
    Download PDF

Comments are closed.