អនុប្រធានទី២រដ្ឋសភា អំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ខាងមុខ

AKP កំពង់ធំ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨​ –ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា បានអំពាវ នាវឱ្យប្រជាពលរដ្ឋទូទាំង ប្រទេស ត្រូវអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីបំពេញកាតពកិច្ចសិទ្ធិជា ប្រជាពលរដ្ឋ ក៏ដូចជាជ្រើសរើសអ្នកដឹកនាំដ៏ល្អរបស់ខ្លួនសម្រាប់បន្តជោគវាសនាប្រទេសជាតិ ឱ្យមានការ រីកចម្រើនទៅមុខថែមទៀត។

នៅក្នុងពិធីបុណ្យពុទ្ធាភិសេកសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងវត្តទួលដំណាក់ថ្មី ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឱ្យ ទទួល បាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងអាណាចក្រ ទាំងពុទ្ធចក្រ។ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសមេដាយ ស្ថាបនាជាតិ និងប្រគេនចែកជូនថវិកា និងសម្ភារៈដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអញ្ចើញ កាត់ខ្សែបូរណ៍សម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា ផងដែរ។

លោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកបារាយណ៍បានឱ្យដឹងថា សមិទ្ធផលជាច្រើនរួមមាន កុដិធំ កុដិតូច បន្ទប់ អនាម័យ សរុបទឹកប្រាក់ទាំងអស់ចំនួន១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក កើតចេញដោយមានការផ្តួចផ្តើមពី ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងជា អ្នកដំណាងរាស្រ្តមណ្ឌលកំពង់ធំ រួមជាមួយពុទ្ធ  បរិស័ទ ក្នុងនិងក្រៅប្រទេស៕

ដោយ ប៉ាល់ សុង

Share
    Download PDF

Comments are closed.