សហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជាគ្រោងបង្កើតការប្រកួតជាលីគនា ខែមេសា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨–សហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជាសហការជាមួយ
ក្រសួងអប់រំ យុវជន និងកីឡា និងសាលា រាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាសីដក់លក្ខណៈ
លីគដើម្បីបំផុស ស្មារតីមហាជនចូលរួមគាំទ្រ វិស័យកីឡារបស់ខ្លួនឱ្យកាន់តែផុសផុល ឡើងបន្ថែមទៀត។

លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើស ជាតិកីឡាសីដក់កម្ពុជាបានប្រាប់ថា សម្រាប់ការប្រកួតកីឡាសីដក់
លីគនេះ មានក្លឹបចូលរួមចំនួន១០ ក្រុម មកពីតាមបណ្តារាជធានី-ខេត្តដោយការប្រកួតតាមរូបមន្តវិលជុំ
សន្សំពិន្ទុយកក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្លាយជាជើងឯកដែលការប្រកួតរៀងរាល់ចុងសប្តាហ៍ហើយ
មានរយៈ ពេល៥សប្តាហ៍ទើបបញ្ជប់។

លោកបន្ថែមទៀតថា ការប្រកួតសីដក់លីគនេះ គឺស្ថិតនៅក្នុងគោលដៅផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធ ក្នុងការបំផុសវិស័យកីឡានេះឱ្យមានក្លឹបកើនឡើងកាន់តែច្រើនឡើងៗ និងទទួលការគាំទ្រពីមហាកាន់តែ ផុសផុលបន្ថែមទៀត ជាពិសេសបំផុសឱ្យ យុវជនងាកមកចាប់ អារម្មណ៍លេងកីឡាសីដកនេះ ព្រោះវាក៏
ជាកីឡាប្រពៃណីរបស់កម្ពុជាយើងផងដែរ។

គ្រូបង្វឹក ជម្រើសរើសជាតិរូបនេះបានបញ្ជាក់ឱ្យដឹងពាក់ព័ន្ធទៅនឹងផែនយុទ្ធសាស្ត្ររបស់សហព័ន្ធ មួយចំនួន
ទៀតថា សហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជាជាប្រភេទកីឡា សក្តានុពល ដែលធ្លាប់ឈ្នះមេដាយ នៅព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ៣លើក ដោយលើកទី១ ឈ្នះមេដាយមាស លើប្រភេទកីឡាឈីនឡូន ប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ ឈ្នះមេបាយប្រាក់ នៅប្រទេស សិង្ហបុរី នៅឆ្នាំ២០១៥ និងឆ្នាំ២០១៧ ឈ្នះ មេដាយសំរឹទ្ធ នៅប្រទេសម៉ាឡេស៊ី៕

ដោយ ហេង ណាលីន

Share
    Download PDF

Comments are closed.