ឯកឧត្តម ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យប្រជាពលរដ្ឋ នៅខេត្តសៀមរាបទទួលបានប្រយោជន៍គ្រប់ៗគ្នាពីវិស័យទេសចរណ៍

AKP សៀមរាប ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០១៨–ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាបបានកែលម្អតំបន់ធម្មជាតិមួយចំនួននៅតាមបណ្តាក្រុង ស្រុកឱ្យក្លាយ ទៅជាតំបន់ដែលមានភាពទាក់ទាញ់អ្នកទេសចរ ក្នុងគោលដៅធ្វើយ៉ាង ណាឱ្យប្រជាពលរដ្ឋ នៅខេត្តសៀមរាបទទួលបានប្រយោជន៍គ្រប់ៗគ្នា ពីវិស័យទេសចរណ៍ ទំាងអ្នកនៅទីក្រុង និងអ្នកនៅតាមបណ្តាស្រុកទំាងអស់។

ថ្លែងនៅក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង៨០០ម៉ែត្រ ស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
ត្រូវថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តសៀមរាបជាតំបន់ ទេសចរណ៍បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ
មកទស្សនាច្រើនជាងគេនៅកម្ពុជា ហើយ បច្ចុប្បន្ននេះរាជដ្ឋាភិបាលកំពុងតែ ធ្វើការអភិវឌ្ឍខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន។

ឯកឧត្ដមបានបញ្ជាក់ថា ជាក់ស្តែងនៅភូមិជ្រៃនេះ ពីមុនតំបន់នេះជាសមរភូមិ និងមានសុទ្ធតែព្រៃតែឥឡូវបាន ប្រែក្លាយមកជាតំបន់ទេសចរណ៍មានភាពទាក់ទាញដែលមានអ្នកទេសចរប្រមាណជា១០.០០០នាក់ក្នុងមួយខែ
បានមកទស្សនាតំបន់នេះ និងបាន ផ្តល់ចំណូលជាច្រើនផងដែរដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
ទន្ទឹមនេះ ដើម្បីបង្កឱ្យ កាន់តែមានភាពងាយស្រួលសម្រាប់អ្នកទេសចរមកទស្សនាតំបន់នេះផងដែរ។

ការស្ថាបនាផ្លូវនេះ ត្រូវបានលោក ឈឹម គន្ធា ជាម្ចាស់សិប្បកម្មភូមិជ្រៃ និងក្រុមគ្រួសារ បានបរិច្ចាគថវិកា
ជួលជុល កំណាត់ផ្លូវកៅស៊ូ ៤៥០ម៉ែត្រ និងបានកែ កំណាត់ផ្លូវ ដីក្រូស ៨០០ម៉ែត្រ ឱ្យទៅជាផ្លូវបេតុង ដែលចំណាយអស់ទឹកប្រាក់ ចំនួន១២១.៦៦៨.៣៤ ដុល្លារ។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានឱ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរ ខេត្តសៀមរាបបានខិតខំ អភិវឌ្ឍន៍ខេត្តសៀមរាបឱ្យកាន់តែមានភាពរីកចម្រើន ជា ពិសេសទៅ លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យភ្ញៀវ
ទេសចរដែលមកទស្សនា ខេត្តសៀមរាបមាន ការងាយស្រួលក្នុងការធ្វើដំណើរ។ ឯកឧត្តមបានបន្ដថា នៅក្នុងឆ្នាំ២០១៧កន្លងមកននេះ ខេត្តសៀម រាប ទទួលបានភ្ញៀវទេសចរចំនួន ៥.៥៤៣.៤៣៤ នាក់
កើនឡើង ៩.៩៣ភាគរយ បើប្រៀប ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន
២.៤៥៧.២៨២ នាក់ កើនឡើង ១១.៤២ភាគរយ ភ្ញៀវទេសចរជាតិ ចំនួន ៣.០៨៦.១៥២ នាក់
កើនឡើង ៨.៧៧ភាគរយ។

ឯកឧត្តមបានបន្ថែមថា កន្លងទៅថ្មីៗនេះក្រុងសៀមរាប ក៏ទទួលបានជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាត អាស៊ានឆ្នាំ២០១៨ ដែលកត្តាទំាងនេះ នឹងទាក់ទាញ់ឱ្យ អ្នកទេសចរ មកទស្សនាខេត្តសៀមរាបកាន់តែច្រើន៕

ដោយ ឃុត សៅ

Share
    Download PDF

Comments are closed.