ព្រឹត្តិការណ៍ប្រណាំងយានយន្ត Khmer Rally Raid ឆ្នាំ២០១៧ រៀបចំធ្វើ នៅខេត្តមណ្ឌលគីរី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–កីឡាករប្រណាំងយានយន្តបានចូលរួមទទួលពត៌មានស្តីពី
បច្ចេកទេស នៃការប្រកួត នៅក្នុង កម្មវិធីបទបង្ហាញ និងលក្ខខ័ណ្ឌនៃការប្រកួត និងបញ្ហាទូទៅ ត្រៀមចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ Khmer Rally Raid លើកទី១ ឆ្នាំ២០១៧ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ នៅខេត្តមណ្ឌលគីរី។

បើតាមគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការជួបជុំគ្នា ក្នុងកម្មវិធីធ្វើបទ បង្ហាញស្ដីពីបច្ចេកទេស និងលក្ខខ័ណ្ឌប្រកួត នាពេលនេះ គឺគណៈកម្មការបច្ចេកទេស បាន ជម្រាបជូនដល់កីឡាករនូវក្បួនច្បាប់នៃ
ការប្រកួត របៀបនៃការស្នាក់នៅ ព្រមទាំង បញ្ហា ផ្សេងៗមួយចំនួនទៀត ដើម្បីឱ្យកីឡាករដែលគ្រោងនឹង
ចូលរួម ទាំងនោះ បានយល់កាន់តែ ច្បាស់ និងត្រៀមខ្លួនឱ្យបានកាន់តែប្រសើរ ដោយធ្វើយ៉ាងណាជំរុញ
ឱ្យការរៀបចំ ព្រឹត្តិការ ណ៍លើកទី១នេះទទួលបានជោគជ័យផងដែរ។

សម្រាប់កម្មវិធីនេះរៀបចំឡើងដោយ KARA គាំទ្រដោយសហព័ន្ធកីឡាយាន យន្តកម្ពុជា ដែលធ្វើឡើងក្នុង
គោលបំណង ដើម្បីរួមគ្នាបង្កើនកម្រិតបច្ចេកទេសរបស់ កីឡាករ ជាតិឱ្យកាន់តែខ្លាំងពូកែបន្ថែមទៀត ជាពិសេសគឺអភិវឌ្ឍន៍វិស័យ កីឡាយានយន្ត នៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គជាលើកដំបូង នៅខេត្តមណ្ឌលគីរី គឺកំណត់ប្រភេទរថយន្តត្រឹម
២០គ្រឿង ស្មើនឹងកីឡាករ ៤០នាក់ និងប្រភេទម៉ូតូ ចំនួន៣០ គ្រឿង ស្មើនឹង៣០នាក់ ដែលគណៈកម្មការ
គ្រោង នឹងរៀបចំប្លែកពីកម្មវិធីដទៃ ដោយសារ ព្រឹត្តិការណ៍នេះតម្រូវឱ្យកីឡាករចូលរួមប្រកួតត្រូវស្វែងរក ផ្លូវជិះដោយខ្លួនឯង តាមរយៈសៀវ ភៅមួយក្បាល ដែលគណៈកម្មការផ្ដល់ជូន។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្ម Khmer Rally Raid 2017 នៅលើទឹកដីខេត្តមណ្ឌលគីរី KARA នឹងពង្រីកព្រឹត្តិការណ៍នេះទៅបណ្ដាលខេត្តផ្សេងៗ ជាបន្តទៀត នាឆ្នាំក្រោយៗបន្ទាប់ ដើម្បីជំរុញដល់ការ
អភិវឌ្ឍ វិស័យកីឡាយានយន្ដ ក្នុងស្រុក ឱ្យកាន់តែរីកចម្រើន៕

A1

A2

ដោយ ណាលីន

Share
    Download PDF

Comments are closed.