អាជ្ញាធរខេត្ដព្រះវិហារ បើកសិក្ខាសាលាផ្សព្វផ្សាយជ្រើសរើសសិក្ខាកាម សម្រាប់បណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញ

AKP ព្រះវិហារ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ –លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បាន អញ្ជើញចូលរួមបើកសិក្ខាសាលា ផ្សព្វផ្សាយជ្រើសរើសសិក្ខាកាម សម្រាប់បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ក្នុងកម្មវិធីអភិវឌ្ឍន៍ ជំនាញ(SKILLS DEVELOPMENT PROGRAMME)នៅសាលប្រជំសាខាកាកបាទក្រហម ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីវិស័យឯកជន មន្ទីរពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល តំណាងពីសហព័ន្ធ និងសហគមន៍ក្នុងខេត្ដ។

លោក ញ៉ិប ម៉េងជាង តំណាងប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានឱ្យដឹងថា ការបើក សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណង ចែករំលែកពត៌មានទីផ្សារក្នុងខេត្តព្រះវិហារ ផ្សព្វ ផ្សាយពត៌មានទំនាក់ទំនង និងដំណើរការ នៃការជ្រើសរើសសិក្ខាកាមសម្រាប់ការបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈដល់អ្នកពាក់ព័ន្ធថ្នាក់ខេត្ត។

លោកបាបបន្ដថា នេះគឺជាការបង្កើត ឱកាសទំនាក់ទំនងរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ជាពិសេសការ បង្ហាញអំពីផែនការ សកម្មភាពជ្រើសរើសសិក្ខាកាមវិធីអភិវឌ្ឍន៍ជំនាញសម្រាប់ឆ្នាំទី២គឺសម្រាប់ឆ្នាំ២០១៧ – ២០១៨ ។

លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា ការផ្សព្វ ផ្សាយការជ្រើសរើស សិក្ខាកាម សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នងកម្មវិធីអភិវឌ្ឍន៍ជំនាញនេះគឺពិតជាមានសារៈសំណាស់ក្នុង ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគឺ ជាកត្តា មិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ផកិច្ចសង្គម និងជំរុញឱ្យអ្នកសិក្សាទទួលបាននូវចំណេះ ដឹងជំនាញបច្ចេកទេស។ លោកបានបន្ដថា តាមរយៈការបណ្ដុះ បណ្ដាលនេះ នឹងជួយលើក កម្ពស់សមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាពលករជំនាញអ្នកបច្ចេកទេស ព្រមទាំងចូល រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ផកិច្ចជាតិ។

លោកអភិបាលរងខេត្ដបានបន្ដថាទៀតថា រាជរដ្ផាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិទាក់ ទងនឹងគោលនយោបាលអភិវឌ្ឍន៍វិស័យឧស្សាហ៍កម្មកម្ពុជា និងគោលនយោបាលជាតិស្តីពីមុខរបរ និងការងារ ដើម្បីរួមចំណែកការអភិវឌ្ឍន៍វិស័យឧស្សា ហ៍កម្មនិងបង្កើតការងារសមរម្យព្រមទាំងធានាគុណភាព សមត្ថភាព ខ្ពស់របស់កម្លាំង ពលកម្ម ដែលអាចប្រកួតប្រជែងប្រសើរជាងមុនជាមួយបណ្តាលប្រទេសក្នុងតំបន់៕

ដោយ ទិត ស្រ៊

Share
    Download PDF

Comments are closed.