ប្រមុខ អ.ស.ប ទទូចដល់ភាគីថៃទាំងអស់ឲ្យអត់ធ្មត់កុំ ឲ្យមានអំពើហឹង្សានៅក្នុងការបោះឆ្នោត

AKP ភ្នំពេញ ថ្ងៃទី ៣០ខែ មិថុនា ឆ្នាំ ២០១១–

សេចក្តីថ្លែងការណ៍មួយដែលផ្សាយនៅ អ..ប កាលពីថ្ងៃពុធ បាននិយាយថាអគ្គលេខាធិការ អ..ប លោក បានគីមូន បានទទូចដល់ភាគីទាំងអស់ឲ្យអត់ធ្មត់កុំឲ្យមានអំពើហឹង្សានៅក្នុង ការបោះឆ្នោតនាពេលខាងមុខនៅ ក្នុងប្រទេសថៃ ។

សេចក្តីថ្លែងការណ៍និយាយថា លោកអគ្គលេខាធិការកំពុងតាមមើលស្ថានការណ៍នៅក្នុងប្រទេស ថៃ នៅមុនការ បោះឆ្នោតជាតិនាពេលខាងមុខដែលត្រូវធ្វើនៅថ្ងៃទី ៣ខែកក្កដា នោះ ។

លោកបាន បាននិយាយថា លោកសង្ឃឹមថា ការបោះឆ្នោតនឹងត្រូវគេធ្វើឡើងប្រកបដោយសន្តិវិធី នៅក្នុងលក្ខ ណត្រឹមត្រូវ ដែលគួរឲ្យជឿទុកចិត្តបាននឹងមានតម្លាភាពដើម្បីរួមចំណែកដល់ការផ្សះផ្សាគ្នាឡើងវិញនឹងពង្រឹង នូវបទដ្ឋានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ។

សេចក្តីថ្លែងការណ៍និយាយថា លោកបានទទួចដល់ភាគីទាំងអស់ឲ្យអត់ធ្មត់កុំឲ្យមានអំពើហឹង្សានៅមុនបោះ ឆ្នោតក្នុងអំឡុងពេលបោះឆ្នោត នឹងបន្ទាប់ពីការបោះឆ្នោត នឹងឲ្យទទួលយកនឹងគោរពឆន្ទៈប្រជាជនដែលបាន បញ្ចេញនៅឯប្រអប់ឆ្នោត ។

ការបោះឆ្នោតទូទៅលើកដំបូងក្នុងប្រទេសថៃបន្ទាប់ពីចលាចលនយោបាយក្នុងឆ្នាំ ២០០៩ និង ២០១០ ត្រូវបាន គេគ្រោងធ្វើនៅថ្ងៃទី ៣ ខែកក្កដា នៅពេលដែលពួកអ្នកមានសិទិ្ធបោះឆ្នោតប្រហែល ៤៧,៣ លាននាក់នឹងធ្វើ ការជ្រើសរើសសមាជិកសភា ៥០០រូប ដែល ៣៧៥ រូបចេញពីប្រព័ន្ធ ដែលផ្អែក លើមណ្ឌលបោះឆ្នោតនិង ១២៥ រូបចេញពីបញ្ជីឈ្មោះគណបក្ស ៕

( ប្រភពស៊ីនហួ ) បកប្រែដោយលោក ប៉ិន មឿន

Share
    Download PDF

Comments are closed.