កិច្ចសហប្រតិបត្តិការវៀតណាម-ឥណ្ឌា ក្នុងវិស័យវាយនភ័ណ្ឌ-សំលៀកបំពាក់

AKP ភ្នំពេញថ្ងៃទី៣០ ខែមិថុនា ២០១១–

ការដោះដូរពាណិជ្ជកម្មវៀតណាមឥណ្ឌាៈ វាយនភ័ណសំលៀកបំពាក់ គឺជាប្រធានបទ នៃ សិក្ខាសាលាមួយ កាលពីថ្ងៃពុធនៅទីក្រុងហូជីមីញ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ។

នេះគឺជាការរៀបចំរួមគ្នាដោយសាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមប្រចាំនៅទីក្រុង ហូជីមីញ និង សមាគមលើកកម្ពស់ ការនាំចេញផលិតផលវាយនភ័ណ្ឌផលិតពីកប្បាសរបស់ឥណ្ឌា (TEXPROCIL)

តម្លៃនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីបានកើនឡើងរហូតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០១០ តួលេខជំនួញនាំចូលនាំចេញរវាងប្រទេសទាំងពីរបានឡើងដល់ជាង២,៧ពាន់លាន ដុល្លារជាគុណប្រយោជន៍ របស់ឥណ្ឌា ។ ការនាំចេញរបស់វៀតណាមបានកើនឡើងដល់ ៩៩១,៦៣លាន ដុល្លារ ពោលគឺបានកើនឡើង ១៣៦,៣៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសចំនួន ២០ សំរាប់ការនាំចូលនិងប្រទេសចំនួន១០ សំរាប់ការនាំចេញរបស់ វៀតណាម ។

លោក អាមីត រ៉ូបារីលីម៉ា ដែលជាប្រធាន TEXPROCIL បានថ្លែងគូសបញ្ជាក់ថាៈ ជាយូរយាណាស់មកហើយ ឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម សំរាប់វិស័យវាយនភ័ណ្ឌសំលៀកបំពាក់របស់ វៀតណាម និងក្នុងឆ្នាំ ២០១០ តម្លៃនៃការនាំចូលរបស់ឥណ្ឌាក្នុងវិស័យនេះបានកើនឡើងដល់ ៥៥លាន ដុល្លារ ពោលគឺបានកើនឡើង ៥៣% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ។

គោលដៅសំរាប់ឆ្នាំ ២០១១ តួលេខជំនួញនៅក្នុងវិស័យនេះនឹងស្ថិតក្នុងជម្លោះ១៣,២និង ១៣,៥ ពាន់លាន ដុ ល្លារ ។ ដូច្នេះវៀតណាមត្រូវការនាំចូលវត្ថុធាតុដើម និងផលិតផលបន្ទាប់បន្សំនានាទៀត ជាពិសេស គឺកប្បាស ។ បច្ចប្បន្នវៀតណាមបាននាំចូលប្រហែល ៨០%នូវវត្ថុធាតុដើម និងផលិតផលបន្ទាប់បន្សំនានា ដែលក្នុងនោះ តម្រូវការ និងការនាំចូលកប្បាសមានតម្លៃជិត ៣,៧ពាន់លានដុល្លារ ៕

(ប្រភព AVI )បកប្រែដោយលោក ង៉ែត សូផាត

Share
    Download PDF

Comments are closed.