អង្គការសន្និសីទអ៊ីស្លាមផ្លាស់ប្តូរឈ្មោះ

AKP ភ្នំពេញថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១១–

តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួឲ្យដឹងថា​ អគ្គលេខាធិការនៃអង្គការសន្និសីទអ៊ីស្លាម ( OCI ) លោក EKMELED -DIN IHSANOGLU បានប្រកាសកាលពីថ្ងៃទី ២៨មិថុនាពីការផ្លាស់ប្តូរឈ្មោះរបស់អង្គ ការនេះដោយដាក់ឈ្មោះថ្មីថា អង្គការកិច្ចសហប្រតិ្តបត្តិការអ៊ីស្លាមវិញ ។

នៅមុខរដ្ឋមន្រ្តីការបរទេសរបស់បណ្តាប្រទេសជាសមាជិកនៃអង្គការនេះ ដែលជួបប្រជុំគ្នានៅទី ក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថានលោក​ IHSANOGLU ថ្លែងថា ខ្ញុំមានកិត្តិយសជម្រាបជូនថាកិច្ចប្រជុំជាផ្លូវការរៀបចំសម្រាប់ ក្រុមប្រឹក្សានេះ គឺការព្រមព្រៀងគ្នាលើ LOGO និងឈ្មោះថ្មីរបស់អង្គការ គឺ អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម ។ ឈ្មោះនេះនៅរក្សាអក្សរកាត់ OCI ដដែល ។

អង្គការ OCI មានសមាជិកចំនួន៥៧ប្រទេសសុទ្ធតែជាប្រទេសដែលប្រជាជនភាគច្រើនកាន់ សាសនាអ៊ីស្លាម ។ មានមូលដ្ឋានក្នុងទីក្រុង DJEDDA ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អង្គការនេះត្រូវបានបង្កើត ឡើងកាលពីឆ្នាំ ១៩៦៩ ។ប្រជាជនសរុបរបស់ប្រទេសទាំងឡាយជាសមាជិកមានដល់ ៦៥០លាននាក់ ។ កិច្ចប្រជុំកំពូលលើកដំបូង បង្អស់របស់ អង្គការ OCI នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុកកាលពីឆ្នាំ ១៩៦៩ បានសម្រេចថាបណ្តារដ្ឋជាសមាជិក ពិភាក្សានិងចរចាគ្នាដើម្បីកែលំអកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ សេដ្ឋកិច្ច វប្បធម៌ និងសាសនា ដោយបញ្ចូលការអប់រំរបស់អ៊ីស្លាម ៕

( ប្រភព ស៊ីនហួ ) បកប្រែដោយលោក ខាន់ សុឃន

Share
    Download PDF

Comments are closed.