បទអត្ថាធិប្បាយលាតត្រដាងភាពអាម៉ាស់របស់ថៃ

 AKP ភ្នំពេញថ្ងៃទី៣០ ខែមិថុនា ២០១១–

 ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាប្រធានដឹកនាំគណៈប្រតិភូកម្ពុជាទៅប្រយុទ្ធនៅលើសមរ​ភូមិការទួត នៅឯក UNESCO បានប្រកាសពីជោគជ័យជាថ្មីទៀតលើភាគីថៃ ដែលដឹកនាំដោយលោក ស៊ុ វិទ គុណគិទិ រដ្ឋ មន្ត្រីធនធានធម្មជាតិ និងបរិស្ថានកាលពីថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០១១កន្លងទីនេះ រហូតដល់ធ្វើឲ្យភាគីថៃទ ទួលរងនូវភាពអាមាស់យ៉ាងខ្លាំង ហើយក៏សំរេចចិត្តប្រកាសដកខ្លួនចេញពីសមាជិកគណៈកម្មាធិការបេតិក ភណ្ឌពិភពលោក និងអនុសញ្ញាអន្តរជាតិ ស្តីពីសម្បត្តិបេតិកភណ្ឌពិភពលោក​១៩៧២ ហើយការប្រកាសដក ខ្លួនចេញពីនេះ ដោយសារភាគីថៃមិនអាចប្រឈមនឹងការទទួលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរបានរាប់តាំងពី ការចាប់ផ្តើមនៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិ ភពលោកមកម្ល៉េះ ។

ភាពអាម៉ាស់ទី១ ថៃបានបរាជ័យក្នុងការព្យាយាមរារាំងកម្ពុជា និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក មិន ឲ្យចុះបញ្ជីប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោក ដោយដំបូងឡើយថៃថា ប្រាសាទព្រះវិ ហារស្ថិតក្នុងទឹកដីរបស់ខ្លួន យោងតាមផែនទីសម្ងាត់ដែលថៃលួចគូរជាឯកតោភាគីគ្មានការទទួលស្គាល់ជា អន្តរជាតិ ។ ហើយនៅពេលនោះអន្តរជាតិមិនបានគំាទ្រថៃឡើយ ។ ក្រោយមកថៃ យកលេសថា បើហ៊ានចុះ បញ្ជីប្រាសាទព្រះវិហារវានាំឲ្យមានជម្លោះកាន់តែតានតឹង រវាងកម្ពុជាថៃ ។ តែ UNESCO និងគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកមិនបានស្តាប់ថៃនិយាយទេ គេនៅតែបន្តគាំទ្រ​ដល់សំណើរបស់កម្ពុជា ។ ដោយយល់ ថា ខ្លួនបានបរាជ័យក្នុងការរារាំងការចុះបញ្ជីនេះថៃក៏បានប្តូរជំហរមកសុំអង្វរកម្ពុជាឲ្យធ្វើការចុះបញ្ជីរួមគ្នា ហើយ ក្រោមមកទៀត សុំធ្វើផែនការគ្រប់គ្រងរួមជាមួយកម្ពុជា ។ តែកម្ពុជា និងគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក មិនព្រមព្រោះប្រាសាទវាជារបស់កម្ពុជា ហើយ​ស្ថិតក្នុងបូរណភាពទឹកដីរបស់កម្ពុជា ។ ចំណុច នេះបានធ្វើឲ្យថៃខឹងស្ទើរកកឈាម រហូតហ៊ានគំរាមដក​ខ្លួនចេញពីសមាជិក គណៈកម្មាធិការបេតិកភណ្ឌពិ ភពលោកថែមទៀតផង ។

ភាពអាម៉ាស់ទី២ នៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានប្រកែកថា ខ្លួនមិនមានផែនទីសំងាត់ទេគឺ ថៃ បានអនុវត្តតាមសាលដីកាជារៀងរហូតមកវាផ្ទុយពីកាលនៅ UNESCO និងគណៈកម្មាធិការ បេតិកភណ្ឌពិភព លោក ថៃយកផែនទីសម្ងាត់នេះទៅបង្ហាញគេគ្រប់គ្នា ។

ភាពអាម៉ាស់ទី៣ នៅពេលចូលឈ្លានពានកម្ពុជាកងទ័ពថៃបានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់ចូលទឹកដី កម្ពុជា ដែលផ្ទុយទៅនឹងអនុសញ្ញាអន្តរជាតិ ស្តីពីការហាមមិនឲ្យប្រើគ្រាប់បែកចង្កោម ។ ប៉ុន្តែពេលទៅតុលា ការយុត្តិធម៌អន្តរជាតិ ថៃថាមិនបានប្រើទេចម្លើយ? នេះវាផ្ទុយពីការវាយតម្លៃរបស់អ្នកជំនាញខាងគ្រាប់បែក ចង្កោមអន្តរជាតិ និងប្រទេសជាង២០ ដែលបានចេញសេចក្តីថ្លែងការណ៏ថ្កោលទោសថៃ ។

ភាពអាម៉ាស់ទី៤ នៅពេលថៃចូលឈ្លានពានកម្ពុជាទាហានថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើងធំចំ​នួន៤១៤គ្រាប់ដាក់ប្រាសាទព្រះវិហារ និងជាង៤.000គ្រាប់ទៀតដាក់តំបន់ជុំវិញប្រាសាទ ។ តែពេលនៅ UNESCO និង តុលាការអន្តរជាតិ ថៃបានបដិសេធថា ប្រាសាទមិនមានខូចខាតអ្វីទេ ហើយការខូចខាត គឺ បណ្តាលមកពី សង្គ្រាមរវាងកម្ពុជាគ្នាឯង ។ តែកម្ពុជាមានរូបថតDVDនិងVCD ព្រមទាំងមានសេនានុព័ន្ធ យោធាមកពី១៣ប្រទេស ដែលបានចុះទៅពិនិត្យឃើញដោយផ្ទាល់ភ្នែកមិនអាចប្រកែកបានឡើយ ។

ភាពអាម៉ាស់ទី៥ ថៃបានបរាជ័យនៅពេលដែលកម្ពុជាបានដាក់គំរោងគ្រប់គ្រង និងអភិរក្សប្រាសាទថៃក៏ បានទៅតវ៉ាUNESCOនិងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ឲ្យធ្វើការពន្យារផែនការគ្រប់គ្រងរបស់កម្ពុជា ដោយថៃយកលេសថា ថៃមិនបានទទួលឯកសារនេះជាមុន តាមពិតកម្ពុជាបានចែក ជូននូវផែនការតាំងពី ៣ខែមុនទៅដល់គ្រប់សមាជិកUNESCO ។ ហើយថៃក៏បានលើកឡើងថា ផែនការគ្រប់គ្រងរបស់កម្ពុជានេះគឺធ្វើ ឡើងដោយអ្នកជំនាញកំប៉ិចកំប៉ុក តែជាក់ស្តែងផែនការគ្រប់គ្រងនេះ គឺ បានធ្វើឡើងដោយអ្នកជំនាញមកពី អាមេរិក ឥណ្ឌា រុស្ស៊ី ស្វីស ចិន ជប៉ុន និងកម្ពុជានេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អ្នកជំនាញល្បីៗទាំង អស់នេះ ។ ហើយរហូតមកដល់ពេលនេះ UNESCOនិងគណៈកម្មា ធិការបេតិកភណ្ឌពិភពលោកបានទាត់ ចោលនូវការស្នើសុំរបស់ថៃទៀត ។

ដោយមើលឃើញពីភាពបរាជ័យយ៉ាងធ្ងន់ធ្ងរចំពោះមុខ ទើបថៃសម្រេចចិត្តបោះបង់ការតស៊ូរបស់ខ្លួននៅ ពាក់កណ្តាលទី ដោយប្រកាសដកខ្លួនចេញគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងអនុសញ្ញាអន្តរជាតិ ស្តីពីសម្បត្តិបេតិកភណ្ឌពិភពលោក១៩៧២ ។ហើយជារឿយៗ ថៃតែងតែធ្វើការគំរាមដកខ្លួននេះតាំងពីដើម រៀងមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១១ ថាកាល ពីឆ្នាំ១៩៦២ ថៃក៏ធ្លាប់បានប្រកាសដកខ្លួនចេញ ពីតុលាការយុត្តិធម៌អន្តរជាតិ នៅពេលដែលតុលាការបានធ្វើ ការសំរេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ហើយឥឡូវនះថៃបានប្រកាសដកខ្លួនទៀត ។ ប៉ុន្តែសម្តេច បានបញ្ជាក់ថា បើលោក អាប់ភីស៊ីត ចិត្តកូនប្រុសគឺត្រូវតែដាក់លិខិតលាលែងជាបន្ទាន់ទៅUNESCO៕ភ្នំពេញ ថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០១១ដោយលោក សួង ហួត សាស្រ្តាចារ្យ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ

Share
    Download PDF

Comments are closed.