សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនទទួលជួបតំណាងអង្គការខុនរ៉ាដប្រចាំនៅកម្ពុជា

AKP ភ្នំពេញថ្ងៃទី ៣០ ឧសភា ២០១១—

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យអ្នកស្រី RABEA BRAVER តំណាងអង្គការខុនរ៉ាដប្រចាំនៅកម្ពុជា ចូល ជួប សំដែងការគួរសមនាព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ ២០១១ នៅវិមានសន្តិភាព នៃទីស្តី ការគណៈរដ្ឋមន្រ្តី ក្នុងរាជធានីភ្នំពេញ។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចនាយករដ្ឋមន្រ្តី បានប្រាប់អ្នក យកព័ត៌មាន ក្រោយជំនួបនោះថា លោក ស្រី RABEA បានជម្រាបជូនសម្តេចនាយករដ្ឋមន្រ្តីថា ក្នុង បេសក កម្មការងាររបស់លោកស្រីក្នុងប្រទេសកម្ពុជា លោកស្រីបានកត់ សម្គាល់ ឃើញថា កម្ពុជាបានបោះជំហានទៅមុខយ៉ាងឆ្ងាយ ដែលនោះគឺទទួលបាននូវសុខ សន្តិ ភាព ស្ថិរភាព និងភាពរីកចម្រើនទាំងវិស័យសេដ្ឋកិច្ច ក៏ដូចជា វិស័យផ្សេងៗ ទៀត។ លោកស្រីបន្តថា អង្គ ការខុនរ៉ាដ បានចូលរួមវិភាគទានយ៉ាងច្រើនក្នុងដំណើរ ការអភិវឌ្ឍនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយនៅ ពេលនោះ អង្គការ ខុនរ៉ាដ កំពុងតែប្រឹងប្រែងសមត្ថភាព ដល់យុវជន កម្ពុជា ពិសេសនៅលើវិស័យនយោបាយ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យយុវជនទាំង នោះអាចចូលរួមចំណែក ក្នុងការកសាង និងអភិ វឌ្ឍន៍កម្ពុជានាពេលអនាគត។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានថ្លែងអំណរ គុណចំពោះ អង្គការ ខុដរ៉ាដ ក៏ដូច ជា លោកស្រី RABEA ដែលបានចូលរួមចំណែក នៅក្នុងការ អភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា ។ សម្តេច បានមានប្រសាសន៍ថា អង្គការខុនរ៉ាដ បានដើរ តួយ៉ាងសំខាន់ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការជួយ ដល់បញ្ហាវិមជ្ឈការ និងសហ វិ មជ្ឈការក៏ដូច ជាជួយក្នុងការបែងចែកការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងទំនាក់ទំនង រវាង ថ្នាក់ដឹកនាំដែលត្រូវ បានចាត់តាំង និងអ្នកដែលត្រូវបានបោះឆ្នោតឲ្យ ក្រៅពីនេះ ក៏បានជួយដល់កម្ពុជា ពង្រឹងខាងវិស័យព័ត៌មាន តាមរយៈការបង្កើតសាលានៅក្​នុងព្រះរាជាណា ចក្រ កម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី បាន ផ្តោតក្តីសង្ឃឹមថា អង្គការខុនរ៉ាដ និងបន្តធ្វើជាដៃគូរ អភិវឌ្ឍន៍ របស់ កម្ពុជាបន្តទៀត៕

ដោយលោក ជីម ណារី

Share
    Download PDF

Comments are closed.