ព្រឹទ្ធសភាបិទវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិ

AKP ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១១—

វគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិក្រោមកិច្ចសហប្រតិបត្តិការ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និង មូលនិធិខុនរ៉ាដបានប្រារព្វពិធីបិទ ព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១១នេះនៅអគ្គលេខា ធិការដ្ឋាន ព្រឹទ្ធសភា ក្រោមអធិបតីភាពឯ.ឧ អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ។

តាមរបាយការណ៍របស់តំណាងសិក្ខាកាម បានឲ្យដឹងថាវគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមពីថ្ងៃ ទី២៥ ខែ មេសា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ មានសិក្ខាកាមសរុបចំនួន២០នាក់ដែលជាមន្រ្តីរាជការ នៅក្នុងអគ្គ លេខាធិការដ្ឋានព្រឹទ្ធសភា ។

លោកសាស្រ្តាចារ្យ សុខ ប៊ុនលីម បានធ្វើការវាយតម្លៃចំពោះវគ្គបណ្តុះបណ្តាលថា បើទោះបី មានការស្មុគ្រ ស្មាញខ្លះដោយសារវគ្គនេះជាវគ្គបណ្តុះបណ្តាលលើកដំបូង តែលទ្ធផលសិក្សារបស់សិក្ខា កាមបានល្អ ប្រសើរ គួរជាទីមោទនៈ ។

ឯ.ឧ អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍ យោងតាមចំណាប់អារម្មណ៍របស់ លោកសាស្រ្តា ចារ្យ សុខ ប៊ុនលីម និងតំណាងសិក្ខាកាម ក្នុងការធ្វើបទបង្ហាញមានការរអាក់រអួលខ្លះ ដែលវាអាចជាការភ័យ ព្រួយបារម្ភ ឬក៏វាអាចមិនទាន់ក្លាយជាអ្នកអាជីព ក្នុងការធ្វើបទបង្ហាញក្តី ប៉ុន្តែ បញ្ហានេះលោកបានបញ្ជាក់ថា វា ជារឿងធម្មតា ព្រោះជំហានដំបូងគឺជាការហាត់រៀនដើម្បីជាការលើកទឹក ចិត្តឲ្យមន្រ្តីរបស់យើងមានសេចក្តីក្លា ហាន ក្នុងការធ្វើបទបង្ហាញ ហាត់រៀនក្នុងការនិយាយក្នុងការមានមតិ ដើម្បីក្លាយជាទម្លាប់ល្អ។ ចំណុចទី២ តាម រយៈទំលាប់នេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងផង ហើយអាច បញ្រ្ជាបចែករំលែកចំណេះដឹង ទៅដល់អ្នកដទៃ ផងដែរ ។ ឯ.ឧអគ្គលេខាធិការ ក៏បានបញ្ជាក់ជូនថា ឆ្នាំ ២០១១នេះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងអនុវត្ត រូប មន្តរៀនតាមរបៀបមួយបូក បានន័យថា បញ្ជូន មករៀនម្នាក់ អ្នកចេញពីរៀនត្រូវឲ្យចេះ ដើម្បីបង្រៀនបន្តនៅក្នុង នាយកដ្ឋានដល់អ្នកដែលមិនបានមក រៀន ។

ឯ.ឧអគ្គលេខាធិការព្រឹទ្ធសភា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្នុងវគ្គនេះថាទន្ទឹមនឹងការចេះ វិធីសាស្រ្ត ស្រាវជ្រាវ ត្រូវចេះវិធីសាស្រ្តបន្ថែមអំពីរឿងស្ថិតិទិន្នន័យ និងវិភាគស្ថិតិព្រោះវាបំពេញបន្ថែមទៅ លើវិធីសាស្រ្ត នៃការស្រាវជ្រាវ ដែលនេះវាមានប្រយោជន៍ សំរាប់នាយកដ្ឋានទាំងអស់ ដើម្បីឲ្យការស្រាវ ជ្រាវបានល្អពាក់ព័ន្ធ នឹងស្ថិតិ និងការវិភាគទិន្នន័យ។ ដូច្នេះក្រោយពីបញ្ចប់វគ្គនេះទៅ ត្រូវព្យាយាមដោយ ខ្លួនឯងក្នុងសិក្សាស្រាវជ្រាវ បន្ថែម ដើម្បីឲ្យក្លាយជាអ្នកស្ថិតិច្បាស់លាស់ និងមានចំណេះដឹងជាមូល ដ្ឋាន ៕

ដោយលោក ប៉ាល់ សុង

Share
    Download PDF

Comments are closed.