ឯកឧត្តម ច័ន្ទ សារុន ជួបសំណេះសំណាលជាមួយជនពិការ

AKP ភ្នំពេញថ្ងៃទី ៣១ ឧសភា ២០១១—

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ បានរំលឹកដល់មន្ត្រី មូលដា្ឋន ក្នុង ស្រុកត្រាំកក់ ឲ្យធ្វើបច្ចុប្បន្នភាពស្ថិតិជនពិការប្រយោជន៍ ដើម្បីគិតពីវិធីដើម្បីជួយ ដល់ ពួកគេ។

ខណៈជួបជាមូយជនពីការ ចំនួន២២០នាក់ មកពីឃុំចំនួន១៥ របស់ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីសបា្តហ៍ កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការគិតគូរយ៉ាងខ្លាំង ពីសំណាក់ រាជរដ្ឋាភិបាល ពិសេស សម្តេចតេជោ ហ៊ុន សែន ចំពោះសា្ថនភាពជនពិការទៅនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពីការគិតគូរយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលពិសេស ជនពិការដើម្បីធ្វើ យ៉ាងណា ឲ្យពូកគេរស់នៅបានសមរម្យ និងមានមុខរបរទៅតាមលទ្ធភាព សម្បទា​របស់ពួកគេ។ ជាមួយគា្ននេះ ឯកឧត្តមបានរំលឹកដល់មន្ត្រីក្រុមការងាររបស់ឯកឧត្តម និងអាជា្ញធរ មូលដ្ឋានឲ្យធើ្វបច្ចុប្បន្នភាព ស្ថិតិជនពិការ ក្នុងមូលដា្ឋនរបស់ខ្លូន ឲ្យបានអស់រួមមានជាមួយការ​បញ្ជក់ ពីស្ថានភាពសម្បទា និងជីវភាពប្រយោជន៍ ដើម្បី រៀបចំជាផែនការ ដើម្បីជួយទៅដល់ពួកគេរស់នៅ បាន សមរម្យតាមរយៈការផ្តល់មុខរបរកសិកម្ម។ បន្តធ្វើ សកម្មភាពមនុស្សធម៌ជួយដល់ជនពិការ នឹងអនុវត្ត ច្បាប់​ការពារ ជនពិការឲ្យបានម៉ត់ចត់។

ឯកឧត្តមបានបន្តទៀតថា យើងត្រូវមើលលើស្នាដៃរបស់ជនពិការ ប្រសើរជាជាងការមើលលើរាង កាយជន ពិការ។ ការជួយកសាងសមត្ថភាពជនពិការ ប្រសើរជាជាងការជួយផ្នែកមនុស្សធម៌ ព្រោះយើង អាចធ្វើឲ្យជនពិ ការអាចពឹងផ្អែកលើខ្លួនឯងបាន។ ឯកឧត្តមក៏បានពន្យល់ផងដែរ ពីទំនាក់ទំនាក់រវាង ពិការ ភាព និងភាពក្រីក្រ។ ការបោះបង់ចោលជនពិការ គឺខុសក្នុងការអភិវឌ្ឍន៍គ្រួសារ និងសហគមន៍៕

ដោយ លោកស្រី សេង សុវណ្ណនី

Share
    Download PDF

Comments are closed.