កំណើនអ្នកប្រើបា្រស់ស្រាបៀរក្នុងប្រទេសវៀតណាម

AKP ភ្នំពេញថ្ងៃទី ៣១ឧសភាឆ្នាំ២០១១—

តាមអ្នកផលិតស្រាបៀររបស់វៀតណាមនិងបរទេស ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម បានឲ្យ ដឹងថាៈ នៅក្នុងប្រទេសវៀតណាមការប្រើបា្រស់ស្រាបៀរមានការកើនឡើងយ៉ាងឆាប់ រហ័ស ។

អ្នកលក់ស្រាបៀរមួយចំនួនបានលក់ស្រាបៀរចំនួន១ពាន់លានលិត្រក្នុងមួយឆ្នាំ ។

បើតាមស្ថិតិរបស់ក្រសួងផែនការ និងវិនិយោគទុនវៀតណាមបានឲ្យដឹងថាៈ ក្នុងរយៈ ពេល៤ខែ ដើមឆ្នាំនេះ អ្នក ផលិតស្រាបៀរវៀតណាមបានផលិតស្រាបៀរគ្រប់ប្រភេទ បានចំនួន ៧១៤,៦ពាន់លីត្រ ពោលគឺកើនឡើង ៩,២% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ។

ក្រៅពីស្រាបៀរវៀតណាម នៅមានស្រាបៀរល្បីៗរបស់ពិភពលោក ដូចជាការ៉ូណា ហ៊ុតវេសឺរ ប៊ិតបឺហ្គឺរ បារ៉ារៀ មកពីប្រទេសម៉ីចស៊ីក អាឡឺម៉ង់ បែលហ្ស៊ិក ហូល្លង់ ក៏ត្រូវបាននាំចូលផងដែរ ។

បើតាមស្ថាប័នគយនៅឯកំពង់ផែសៃហ្គនតំបន់១បានឲ្យដឹងថាៈ ការនាំចូលស្រាបៀរក្នុងឆ្នាំ ២០១០ មាន កំណើន៥០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៩ ។

វៀតណាមមានរោងចក្រផលិតស្រាបៀរ ៣៥០កន្លែង នៅទូទាំងខេត្ត និងក្រុងដែលក្នុងនោះ រោងចក្រមានសមត្ថ ភាពផលិតជារៀងរាល់ឆ្នាំជាង ២០លានលីត្រ ។ កំណើនផលិតកម្មស្រារបៀរបានកើន ឡើងដល់១៥% ក្នុងមួយ ឆ្នាំ ៕

 (ប្រភព AVI ) ប្រែសំរួលដោយលោក ង៉ែត សូផាត

Share
    Download PDF

Comments are closed.