នេប៉ាល់ៈ អគ្គលេខាធិការ អ.ស.ប អបអរចំពោះការពន្យារអាណត្តិ របស់សភាធម្មនុញ្ញ

AKP ភ្នំពេញថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១១—

តាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានឲ្យដឹងថាៈ អគ្គលេខាធិការ អ.ស.ប លោកបានគីមូន កាលពីថ្ងៃទី ២៩ ឧសភាកន្លងមកនេះ បានអបអរសាទរចំពោះការរកឃើញកិច្ចព្រមព្រៀងមួយរវាងគណ បក្សផ្សេងៗនៅនេប៉ាល់ ដើម្បីពន្យារអាណត្តិរបស់សភាធម្មនុញ ហើយលោកស្នើដល់បណ្តាភាគីឲ្យចុះហត្ថលេខាលើដំណើរការសន្តិភាព ឲ្យបានឆាប់រហ័សនិងប្រកបដោយជោគជ័យ ។

ប្រមុខ អ.ស.ប គូសបញ្ជាក់ថា លោកនឹងបានឃើញការរីកចំរើនថ្មីៗក្នុងការតាក់តែងរដ្ឋធម្មនុញ្ញ ដោយសភាធម្ម នុញ្ញ ។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយអ្នកនាំពាក្យរបស់អគ្គលេខាធិការ អ.ស.ប បន្តថា លោកបានគី មូន ក៏អបអរផងដែរចំពោះការសន្យារបស់គណបក្សយោបាយសំខាន់ៗរបស់ប្រទេស នេះក្នុងការបំពេញភារកិច្ច ដោយឈរលើដំណើរការសន្តិភាព ជាពិសេសសមាហរណកម្ម និងតិសម្បទានរបស់បុគ្គលិកយោធាម៉ៅនិយម ។

អ្នកនាំពាក្យរបស់ប្រមុខ អ.ស.ប ថ្លែងទៀតថា បណ្តាគណបក្សត្រូវឆ្លៀតឱកាសនេះដើម្បីបំពេញកិច្ចសន្យា និង ការទទួលខុសត្រូវរបស់ពួកគេក្នុងផលប្រយោជន៍នៃសន្តិភាព និងស្ថេរភាពនៅ នេប៉ាល់ ។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា អ.ស.ប នឹងបន្តជួយទ្រទ្រង់ចំពោះដំណើរការសន្តិភាពនៅ នេប៉ាល់ ។

កាលពីថ្ងៃទី ២៣ឧសភា កន្លងមកនេះអគ្គលេខាធិការ អ.ស.ប បានសំដែងពីការព្រួយបារម្ភ ចំពោះភាពទាល់ ច្រកខាងនយោបាយនៅនេប៉ាល់ ។ លោកបានអំពាវនាវដល់គណបក្សនយោបាយ សំខាន់របស់នេប៉ាល់ ឲ្យ បញ្ចប់ភាពទាល់ច្រកនេះហើយឲ្យមានការសម្របសម្រួលគ្នាដ៏ចាំបាច់នានាដើម្បី បង្ហើយការតាក់តែងរដ្ឋធម្ម នុញ្ញថ្មី ។

យោងតាមសារព័ត៌មានថា សភាធម្មនុញ្ញនេប៉ាល់ដែលបោះឆ្នោតជ្រើសរើសកាលពីឆ្នាំ ២០០៨ ជាមួយនឹងអា ណត្តិ ២ ឆ្នាំដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មីហើយអាណត្តិនេះត្រូវបានពន្យារមួយឆ្នាំទៀតក្នុងឆ្នាំ ២០១០ដែលត្រូវ ផុតនាថ្ងៃទី ២៨ ឧសភា ២០១១ ។ អាណត្តិទើបត្រូវពន្យារពេល៣ខែទៀត ដើម្បីបំពេញ ភារកិច្ចនេះ ៕

( ប្រភព ស៊ីនហួ )បកប្រែដោយលោក ខាន់ សុឃន

Share
    Download PDF

Comments are closed.