អ៊ីស្រាអែលគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនមួយតាមរយៈការចរចា ជាជាងតាមរយៈការប្រកាសឯកតោភាគីមួយ

AKP ភ្នំពេញ ថ្ងៃទី៣១ខែ ឧសភា ឆ្នាំ២០១១—

តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួឲ្យដឹងថា ប្រធានាធិបតីអ៊ីស្រាអែល លោកស៊ីម៉ុនប៉េរេសថ្លែង កាលពីថ្ងៃទី២៩ឧសភា កន្លងមកនេះថា អ៊ីស្រាអែលគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ តាមរយៈការចរចា ជាជាងតាមរយៈសេ ចក្តីប្រកាសជាឯកតោភាគីមួយក្នុងឱកាសនៃកិច្ចប្រជុំរបស់មហាសន្និបាត អ.ស.ប នា ខែកញ្ញាខាងមុខនេះ ។

ក្នុងពេលជួបជាមួយអគ្គលេខាធិការរង អ.ស.ប លោកស្រី ASHA ROSE MIGIRO ដែលកំពុង បំពេញទស្សនកិច្ច នៅក្រុងហ្សេរុយសាឡឹម លោកប៉េរេស មានប្រសាសន៏ថា ផ្លូវតែមួយគត់ដែលនាំទៅរក ការបង្កើតរដ្ឋប៉ាឡេ ស្ទីន មួយ គឺការចរចាដោយផ្ទាល់រវាងភាគីទាំង២ ។

លោកស្រី MIGIRO ដែលមកបំពេញទស្សនកិច្ចក្នុងតំបន់មជ្ឈឹមបូព៌ាថ្លែងថា ទស្សនកិច្ចរបស់ លោកស្រីនៅក្រុង ហ្សេរុយសាឡឹម គឺក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាង អ.ស.ប និងអ៊ីស្រាអែល ។

លោកស្រីមានប្រសាសន៏ថា អ.ស.ប អបអរសាទរចំពោះជំនួយរបស់អ៊ីស្រាអែលដល់បណ្តាប្រទេសដែល រង គ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិដូចជា ហៃទីជាដើម ហើយនិងដល់ការតស៊ូប្រឆាំងភាព ក្រីក្រ ។ អ.ស.ប សន្យាធ្វើការរួមគ្នាជាមួយសហគមន៏អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយមួយនៃ ជម្លោះអ៊ីស្រាអែល ប៉ាឡេ ស្ទីន ដោយឈរលើគោលការណ៏រដ្ឋ២ ដែលរស់នៅជិតខាងគ្នាក្នុងសន្តិភាព និង សន្តិសុខ ៕

( ប្រភពស៊ីនហូ ) បកប្រែដោយលោក ខាន់ សុឃន

Share
    Download PDF

Comments are closed.