Contact

Agence Kampuchea Presse

#62, Preah Monivong Blvd., Phnom Penh, Cambodia
E-mail: ask@akp.gov.kh

Comments (5)

 

  1. HUN SAMNANG says:

    ខ្ញុំមានការ សោកស្តាយណាស់ មិនគួរណា ដែលប្រទេស មួយដែលមានកិត្តិយស ល្បីល្បាញ ជាពិសេស ខេត្ត សៀមរាប មិនគួរណា យក ពិធីការិនី ដែលអានអក្សរខ្មែរមិន ត្រូវ ហើយ មិនចំ សំនៀង ភាសាជាតិ ដែលជាភាសា កំណត់ជាតិ មកធ្វើការ អាន ពត៏មាន សោះ ។​

    សម័យសម្តេច តេជោ ជាសម័យមនុស្ស ច្បាស់លាស់ ហើយមានការអភិវឌ្ឍន៍​លើគ្រប់វិស័យ ចុះហេតុមេ្តចបានជា អ្នកគ្រប់គ្រង វិទ្យុជាតិ នគរ​ភ្នំ ខេត្ត​សៀមរាប​ យកមនុស្ស ដែល មិនមានវីជា្ជជីវះ មកអាន​ អោយមនុស្ស ទួទាំងប្រទេសស្តាប់ ទៅវិញ​ ធ្វើបែបនេះ វាមិនល្អទេ សូម​ ពិនិត្យឡើងវិញផង៕​​

    ពីខ្ញុំ ហ៊ុន សំណាង

  2. CHHOUN CHHONG says:

    លិខិតជូនពរ
    ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ ត្រីសក័្ក ព.ស ២៥៥៥ ចុ.ស ១៣៧៣ ម.ស ១៩៣៣ នេះ ខ្ញុំព្រះករុណា អាត្មាភាព សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិ សិទ្ធក្នុងលោក ទេវតារក្សាដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមប្រោះព្រំសព្វសារធុការពរ បវរសួស្តីរ សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ទីប្រឹក្សាផ្ទាល់របស់ សម្តេ ច អគ្គមហាសេនា បតី តេជោ ហ៊ុន សែន និងជា អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លារ ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួម ចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សូម ឯកឧត្តមរដ្ឋមន្រ្តី និង លោកជំទាវ បុត្រាបុត្រី ព្រមទាំងចៅៗជាទីស្រឡាញ់ ជួបតែ វិបុលសុខគ្រប់ប្រការ និង សុភមង្គលកុំឃ្លៀងឃ្លាតឡើយ។
    គោរពជូនពរពី
    ខ្ញុំព្រះករុណា អាត្មាភាពព្រះនាម ឈួន ឆុង សមណសិស្ស គង់នៅវត្តនាគវ័ន។

  3. N/A says:

    For primary school HUN SEN Pochentong, the teacher he/she bit all small and their parent very angry to much but can NOT feed back to them they worry about their children secure after parent back home. This message i am sending to the Minister of Eduction, please should have any commend or any warning to them. my nephew also her teacher she was make nose to him too… threaten him please dont inform to your parents. And before Khmer New Year also Mr. SUY SOHEAP went down that place also….

  4. សុធា says:

    កាលពីចុងដើមខែឧសភា ឆ្នាំ ២០១២ ខ្ញុំបានធ្វើដំណើរតាមផ្លូវចាក់បេតុង ប្របតាមសាលាវិទ្យាល័យធំមួយទល់មុខវិទ្យាល័យបាក់ទូកក៏បានឃើញ នូវបដារមួយផ្ទាំងដែលគេសរសេរថា កន្លែងផ្ញើរម៉ូតូ កង់ សិស្សវិទ្យាល័យ បាក់ទូក ។ ខ្ញុំឃើញដូចនេះក្នុងនាមខ្ញុំជាកូនខ្មែរគឺមានចំណាប់អារម្មណ៍ ខ្លាំងណាស់ពីកម្រិតនៃការយល់ដឹង និងការទទួលខុសត្រូវរបស់លោក នាយកនៃវិទ្យាល័យបាក់ទូក ហេតុអ្វីក៏ដូចនេះ តាមវចនានុក្រមរបស់ សមេ្តច ជួន ណាត ពាក្យថា ផ្ញើ គឺគ្មាន រ ទេ តែខ្ញុំឃើញ ពាក្យនេះគឺ មានខុសច្រើនដោយមានការតាំងជាអចិន្តៃ្រយ៍ផង ដូចជានៅទីតាំង សួនកុមារ វត្តភ្នំជាដើម ។ ជាការសំណូមពរ សុំឲ្យអស់លោកដែល មានសមត្ថកិច្ចគួរណាតែយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធខ្មែរផង ដើម្បីសាកសមជាប្រទេសអច្ឆរិយក្រោមម្លប់ដ៏ត្រជាក់សម័យតេជោ

  5. សុធា says:

    អរគុណណាស់ចំពោះគេហទំព័រទីភ្នាក់ងារសារពត៌មានកម្ពុជាបានចងក្រង ឯកសារសម្រាប់ធ្វើការស្រាវជ្រាវតាមខែតាមឆ្នាំនៅទីទុកឯកសារ ខ្ញុំឃើញ ខែវិច្ឆិកា មានអក្សរ រ ទៀត ខ្ញុំមិនដឹងជាកំហុសបចេ្ចកទេសឫយ៉ាងណាទេ
    តាមវចនានុក្រមខែ្មរ ខែវិច្ឆិកា ជាខែ ១១ គឺពុំមានអក្សរ រ ទេ សូមអាននូវ វចនានុក្រមខែ្មរបន្ថែម ។ រីឯខែធ្នូ ជាខែទី ១២ ក៏ពុំមានអក្សរ រ ដែរ ។ នេះ គឺគ្រាន់តែគំនិតអភិរក្សអក្សរខែ្មរឲ្យត្រូវតាមវចនានុក្រមខែ្មរប៉ុណ្ណោះ

Comment on this article