សម្តេចប្រធានរដ្ឋសភាជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា
AKP ភ្នំពេញថ្ងៃទី ២៩ ០៤ ២០១១—
ព្រឹកថ្ងៃទី ២៨ មេសា ២០១១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រ កម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម U Cho Htun ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា ចូលជួប សំដែងការគួរសម និងពិភាគ្សាការងារនៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី U Cho Htun បានលើកឡើងជម្រាបសម្តេចថា បញ្ហា ជម្លោះ ព្រំ ដែនរវាងមីយ៉ាន់ម៉ាជាមួយនឹងថៃ គឺមានវែងឆ្ងាយណាស់ ហើយមានច្រើនករណីទៀតផង តែដោយ មានការ ព្យាយាមដោះស្រាយដោយសន្តិវិធី ហើយបញ្ហាទាំងឡាយបានត្រូវដោះស្រាយជាបណ្តើរៗ។
ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃក៏អាចដោះស្រាយដោយសន្តិវិធីដែរ តាម រយៈអាស៊ាន និងអង្គការក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបបន្ថែមទៀតថា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជាមាន វប្បធម៌ អរិយ្យ ធម៌ប្រហាក់ប្រហែលគ្នា ហើយប្រទេសទាំងពីរក៏មានទំនាក់ទំនងការទូតចាប់តាំងពីឆ្នាំ១៩៥៥ មកម្ល៉េះ។ ក្នុងនាម ឯកឧត្តមជាអ្នកការទូត ឯកឧត្តមបានសន្យាថា លោកនឹងខិតខំធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិ ការរវាងប្រទេសទាំងពីរមីយ៉ាន់ម៉ា-កម្ពុជា ដើម្បីជាប្រយោជន៍ នៃប្រជាជនទាំងពីរ ក៏ដូចកិច្ចសហប្រតិបត្តិការក្នុង តំបន់ផងដែរ។ នៅក្នុងឱកាសោះ ឯកឧត្តម ក៏បានលើកឡើងពីសភាពការណ៍ មួយចំនួននៅមីយ៉ាន់ម៉ា ពិសេស ការអភិវដឌ្ឍន៍ផ្នែកនយោបាយ ការកសាងស្ថាបនាមីយ៉ាន់ម៉ា និងការ បោះ ឆ្នោតសភាជាន់ខ្ពស់ និងសភាជាន់ ទាបនាខែវិច្ឆកា ឆ្នាំ ២០១០កន្លងមកនេះ។
សម្តេច ហេង សំរិន បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ដែល ត្រូវបានតែង តាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងបំពេញសមត្ថភាពនៅកម្ពុជា។ សម្តេចមានជំនឿយ៉ាងមុតមាំ ថា តាមរយៈបេ សកកម្មការទូតរបស់ឯកឧត្តមនាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងការទូត និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេស ទាំងពីរកម្ពុជា-មីយ៉ាន់ម៉ាត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចប្រធានរដ្ឋសភាមានការពេញចិត្តយ៉ាងខ្លាំង ដោយបានឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ កាន់តែមានការរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការផ្លាស់ប្តូរទស្សន កិច្ចរបស់ ថ្នាក់ដឹកនាំ នៃប្រទាំងពីរ ព្រមទាំងមានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទេសចរណ៍ សេវាកម្មអា កាសចរណ៍ វប្បធម៌សិល្បៈ ការលើកលែងទិដ្ឋាការឆ្លងដែននិងការទូត៕
ដោយលោក ហ៊ុន យុទ្ធគុណ
| Tweet |
|
|
|
|
|
|
|
|||||











