កម្ពុជានិងថៃព្រមព្រៀងឈប់បាញ់គ្នា

AKP ថ្ងៃទី ២៩ខែមេសាឆ្នាំ ២០១១—

តាមប្រភព ស៊ីនហួ បានឲ្យដឹងថាៈ អ្នកនាំពាក្យរដ្ឋាភិបាលថៃមួយរូបបាននិយាយពីថ្ងៃព្រហស្បតិ៍ ថា កាលពីថ្ងៃ ព្រហស្បតិ៍ កងយោធាថៃនិងកម្ពុជាបានព្រមព្រៀងគ្នាលើបទឈប់បាញ់ មួយហើយនឹង ត្រឡប់ទៅរកតុចរចាវិញ​។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ានីតាន វឌ្ឍនយ៉ាកន បាននិយាយបន្ទាប់ពីកិច្ចប្រជុំមួយរវាងមន្រ្តី ថ្នាក់ខ្ពស់របស់ កងកម្លាំងទាំងពីរបានបញ្ចាប់ថា ថៃនិងកម្ពុជាបានព្រមព្រៀងបញ្ឈប់ការប៉ះទង្គិចគ្នានៅ តំបន់ព្រំដែនដែល មាន ជម្លោះ ។

អ្នកនាំពាក្យបាននិយាយបន្ថែមថា រដ្ឋាភិបាលថៃ នឹងបើកក្នុងពេលឆាប់ៗនេះ នូវចំណុចឆែកឆេរ ព្រំដែន ដែល គេបានបិទបន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងព្រមទាំងទូន្មានឲ្យជន ភៀសខ្លួនថៃត្រឡប់ ទៅកាន់លំនៅដ្ឋាន របស់ពួកគេវិញ ។

ការប៉ះទង្គិចគ្នាដែលបានផ្ទុះ ឡើងកាលពីថ្ងៃសុក្រកន្លងទៅនៅឯខេត្តស៊ូរិនតាមព្រំដែន របស់ថៃ នោះបានធ្វើ ឲ្យទាហានថៃយ៉ាងហោចណាស់៦នាក់ស្លាប់និងរបួសប្រែល៧០នាក់ ៕

បកប្រែដោយលោក ប៉ិន មឿន

    Download PDF

Comments are closed.