ហ្គាទ័រៈមេដឹកនាំកូរ៉េខាងជើង ស្នើឲ្យមានកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងត្បូង

AKP ថ្ងៃទី ២៩ខែមេសាឆ្នាំ ២០១១—

តាមប្រភព យន់ហាប់ បានឲ្យដឹងថាៈ អតីតប្រធានាធិបតីអាមេរិកលោកជីមមី ហ្គាទ័រ បាននិយាយ នៅក្រុង សេ អ៊ូលបន្ទាប់ពីដំណើរទស្សនកិច្ចចំនួនបីថ្ងៃទៅកាន់ប្រទេសកុម្មុយនីស្ត​មួយនេះថា កាលពីថ្ងៃ ព្រហស្បតិ៍ មេដឹកនាំ កូរ៉េខាងជើង លោក គីមជុងអ៊ីល បានស្នើឲ្យមានការរៀបចំកិច្ចប្រជុំ កំពូលមួយជា មួយប្រធានាធិបតីកូរ៉េខាង ត្បូង លោក លីមីម្យុង បាក់ ។

ដោយនិយាយយោងទៅរកសារមួយដែលលោកបាននិយាយថា លោកបានទទួលពីលោកគីម ប៉ុន្មានម៉ោងមុន នេះលោកហ្គារទ័រ បាននិយាយថា លោកបានប្រាប់យើងយ៉ាងច្បាស់ថា លោកបាន រៀបចំសម្រាប់កិច្ចប្រ ជុំកំ ពូលដោយផ្ទាល់មួយជាមួយប្រធានាធិបតីលោក លីមីម្យុង បាក់ នៅពេល ណាមួយ ដើម្បីពិភាក្សាគ្នាពីប្រ ធាន បទណាមួយដោយផ្ទាល់រវាងមេដឹកនាំ ប្រទេសទាំងពីរ ។

លោកហ្គារទ័រ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទោះបីជាយើងមិនបានជួបជា មួយមេដឹកនាំ កូរ៉េខាងជើងក៏ដោយ នៅពេលដែលយើងបានចេញដំណើរពីផ្ទះភ្ញៀវរបស់យើងនោះ ហើយ ក្តីក៏យើងត្រូវបាន គេស្នើឲ្យ វិលត្រឡប់មកវិញដើម្បីទទួលសារដោយផ្ទាល់ខ្លួនមួយ ៕
បកប្រែដោយលោក មាស សំអុល

    Download PDF

Comments are closed.