ទាហាន៧៨នាក់ និងជនស៊ីវិល៧០នាក់ស្លាប់ក្នុងប្រទេសស៊ីរីក្នុងពេល៦សបា្តហ៍កន្លងទៅនេះ
AKP ថ្ងៃទី ២៩ខែមេសាឆ្នាំ ២០១១ —
តាមប្រភពព័ត៌មានស៊ីនហួបានអោយដឹងថា ទីភ្នាក់ងារសាព័ត៌មានអារ៉ាប់ SANA របស់ស៊ីរីបាន រាយ ការណ៍ថា ប្រភពព័ត៌មានផ្លូវការមួយរបស់យោធាបាននិយាយកាលពីថ្ងៃព្រហស្បត៍ថា ទាហាន៧៨ នាក់ និងស៊ីវិល៧០នាក់ ត្រូវបានគេសម្លាប់នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីភាពចលាចលបានផ្ទុះឡើង រយៈពេល៦ សបា្តហ៍កន្លងទៅ ។
ប្រភពព័ត៌មាននោះបានបដិសេធការចោទប្រកាន់ ដែលបានធ្វើនៅតាមបណ្តាញទូរទស្សន៍ផ្កាយ រណបខ្លះ អំពី ការដកខ្លួនចេញរបស់សមាជិកខ្លះរបស់គណបក្ស Bath ដែលកំពុងកាន់អំណាច ហើយ ខ្លួនក៏ បានបដិសេធផង ដែរនូវសេចក្តីរាយការណ៍នានាដែលថា មនុស្ស៤៥០នាក់ ត្រូវបានគេសម្លាប់ចាប់ តាំងពី ភាពចលាចលផ្ទុះឡើង ដោយបានហៅវាថាជាការឃោសនាមិនពិត ។
ប្រភពព័ត៌មាននោះនិយាយថា កងឯកភាពកងទ័ពទាំងឡាយនៅតែបន្តបោសសំអាតក្រុមភេរវករ ជ្រុលនិយម ដែលនៅសេសសល់នៅក្នុងខេត្ត ដារ៉ាអា ភាគខាងត្បូងដើម្បីស្តារភាពស្ងប់ស្ងាត់ឡើងវិញ ដល់ទីក្រុងនេះ ។
នៅពេលជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃស៊ីរីបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំអោយធ្វើបាតុ កម្ម ឬ ប្រឆាំង តវ៉ាដោយពុំមានការយល់ព្រមជាផ្លូវការ ។
ខេត្តដារ៉ាអា គឺជាចំណុចក្តៅនៃបាតុកម្មរយៈពេលជាង ៥សបា្តហ៍ នៅក្នុងប្រទេសស៊ីរីនៅចំពេល បង្កើនការអំ
ពាវនាវអោយមានការកែទម្រង់ទាំងស្រុងនោះ ។ រដ្ឋាភិបាលបានធ្វើការបង្ក្រាបជាច្រើនទៅលើបាតុកម្ម និងបាន បន្ទោស អំពើហឹង្សា ដែលកំពុង កើនឡើងទៅលើក្រុមប្រដាប់អាវុធ និងការរួមគំនិតរបស់បរទេស៕
ប្រែដោយលោក ដួង ប៊ុណ្ណារិទ្ធ
| Tweet |
|
|
|
|
|
|
|
|||||











