ក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជានៃសាធារណរដ្ឋកូរ៉េមកបំពេញទស្សនកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី ៣១ ០៣ ២០១១–
គណៈប្រតិភូក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជានៃសាធារណរដ្ឋកូរ៉េមួយក្រុមដឹកនាំដោយឯកឧត្តម គីម ជីមយ៉ូ (Kim Jim Pyo) សមាជិករដ្ឋសភានិងជាប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា រសៀលថ្ងៃទី ៣០ មីនា ឆ្នាំ២០១១ នេះត្រូវបានសម្តេចអគ្កមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
អនុញ្ញាតឲ្យចូលជួបសំដែងការគួរសមនៅវិមានរដ្ឋសភាក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមក
បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះឯកឧត្តម គីម ជីនយ៉ូ ក៏បានជំរាបជូនសម្តេចប្រធានសភាថានេះជាលើកទី២ ហើយដែល ឯកឧត្តមបានអញ្ជើញមកកម្ពុជា។ លើកទី១ កាលពីឆ្នាំ២០១០កាលដែលឯកឧត្តមនៅជារដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុ ហើយបានមកជាមួយថ្នាក់ដឹកនាំដើម្បីកិច្ចសហប្រតិបតិ្តការជាមួយនឹងរដ្ឋាភិបាលកម្ពុជា
ខាងផ្នែកបណ្តាញប្រព័ន្ធរដ្ឋបាលតាមបែប ” IT “។ ឯកឧត្តមបានបន្តថាក្នុងពេលនេះឯកឧត្តមជាតំណាង រាស្រ្តបានជាប់ ៤ អាណត្តិមកហើយហើយបច្ចុប្បន្នជាប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា ហើយឯកឧត្តថា
នឹងខិតខំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត។ឯកឧត្តមក៏បានលើក ឡើងផងដែរ ដោយឃើញទំនាក់ទំនងការទូតពីឆ្នាំ១៩៩៧មកដល់ឥឡូវនេះមានរយៈពេល ១៥ឆ្នាំ មកហើយ ហើយ ឃើញថា ទំនាក់ទំនងរវាងរដ្ឋាភិបាលក៏ដូចជារដ្ឋសភានៃប្រទេសកម្ពុជា ត្រូវបានពង្រឹងពង្រីក។
បញ្ហាដែលឯកឧត្តមពេញចិត្តនោះគឺ ទី១ ឃើញថា វិនិយោគកូរ៉េមកកម្ពុជាក៏ច្រើនហើយទន្ទឹមនេះ ដែរគឺ ទេសចរណ៍ ពីកូរ៉េមកកម្ពុជាក៏ច្រើនផងដែរ។ឯកឧត្តមក៏មានការពេញចិត្តដែរ ដោយឃើញថ្នាក់ដឹកនាំ កំពូលៗ ទាំងរដ្ឋាភិបាលក៏ដូចជាខាងរដ្ឋសភានៃប្រទេសទាំងពីរកូរ៉េ-កម្ពុជា តែងតែផ្លាស់ប្តូរដំណើរ
ទស្សនកិច្ចគ្នាទៅវិញទៅមក។ ឯកឧត្តមក៏បានសុំអញ្ជើញសម្តេចប្រធានរដ្ឋសភាឲ្យទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋកូរ៉េជាថ្មីម្តងទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការស្វាគមន៍ ចំពោះឯកឧត្តម គីម ជីនយ៉ូ ដែលបានឆ្លៀតឱកាសដ៏មមាញឹកដើម្បីចូលជួបសម្តែងការគួរសមចំពោះរូប សម្តេចផ្ទាល់នាឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជាមកបំពេញទស្សនកិច្ច ផ្លូវការនិងមិត្តភាពនៅកម្ពុជា ។សម្តេចក៏បានចាត់ទុកវត្តមានរបស់ក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នាពេលនេះ
គឺបានផ្តល់នូវលទ្ធភាពទ្វេឡើងថែមទៀតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងចំណងមិត្តភាពសាមគ្គីភាព ដែលធ្លាប់មានតាំងពីយូរណាស់មកហើយរវាងប្រជាជននិងប្រទេសទាំងពីរកម្ពុជា-កូរ៉េ។ សម្តេចក៏បានថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតក្នុងនាមប្រជាជនកម្ពុជា ជូនចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធា រណរដ្ឋកូរ៉េដែលបានជួយឧបត្ថម្ភដ៏ធំធេងលើសលប់ដល់ប្រជាជនកម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម គីម ជីនយ៉ូសម្តេចប្រធានសភាក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និង ប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះប្រធានាធិបតីកូរ៉េ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េផងដែរ។
ទាក់ទងទៅនឹងការសុំអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េម្តងទៀត នាពេលខាងមុខសម្តេចបានទទួលយកការអញ្ជើញនេះ ហើយនៅពេលដែលជ្រើសរើសពេលវេលាណាមួយ សមស្របសម្តេចនឹងដឹកនាំគណៈប្រតិភូ ដើម្បីទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ៕
ដោយលោក ប៉ាល់ សុង
| Tweet |
|
|
|
|
|
|
|
|||||











