ការចំណាយទៅលើគ្រោះធម្មជាតិបានកើនឡើងត្រីគុណ ក្នុងឆ្នាំ២០១០ លើពិភពលោក

ប្រែដោយលោក ង៉ែត សុផាត AKP ភ្នំពេញ–

ទីភ្នាក់ងារព័ត៌មានវៀតណាម AVI បានឲ្យដឹងថា តាមក្រុមហ៊ុនធានារ៉ាប់រងនៃប្រទេស ស្វីស Swiss Re បាន ពន្យល់បញ្ជាក់បា្រប់កាលពីថ្ងៃអង្គារថាៈ ការចំណាយទៅលើការខូចខាតនៅក្នុងពិភព លោកទាំងមូល ដែល បង្កឡើងដោយគ្រោះធម្មជាតិ និង ដោយមនុស្សគឺមានចំនួន ២១៨ពាន់លានដុល្លារពោលគឺកើនឡើងត្រី គុណក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ។

តាមលោក ថូម៉ាសហេស ដែលជាអ្នកសេដ្ឋកិច្ចដ៏ធំមួយរូបនៅក្រុមហ៊ុន Swiss Re បានបញ្ជាក់ឲ្យ ដឹងថាៈ “ក្នុង ឆ្នាំ២០១០ ការរញ្ជួយដីដ៏ខ្លាំងនៅក្នុងផ្នែកជាច្រើននៃភពផែនដីបានបង្កឲ្យមានការខូចខាត យ៉ាងធ្ងន់ធ្ងរខាង មនុស្ស និងខាងទ្រព្យសម្បត្តិ ។ អាកាសធាតុក៏បានបង្កឲ្យមានការខូចខាតយ៉ាងធំធេង ផងដែរ ជាពិសេស គឺគ្រោះទឹកជំនន់ ។

គ្រោះធម្មជាតិបានបណ្តាលឲ្យមនុស្សស្លាប់ ៣០៤.០០០នាក់ ក្នុងឆ្នាំ២០១០ ដែលក្នុងឆ្នាំ ២០០៩ មានត្រឹមតែ ១៥.០០០នាក់ប៉ុណ្ណោះ ។ ដូចេ្នះឆ្នាំ ២០១០នេះ គឺជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុត គិតចាប់តាំងពីឆ្នាំ ១៩៧៦មក ។ ក្រុមហ៊ុនធារារ៉ាប់រងបានចំណាយប្រាក់ជាង៤៣ពាន់លានដុល្លារ ទៅលើការធានារ៉ាប់រងក្នុងឆ្នាំ ២០១០ (+៦០% ក្នុងសន្ទស្សន៏ប្រចាំឆ្នាំ) ដែលក្នុងនោះមួយភាគបីបាន ចំណាយទៅលើជនរងគ្រោះ ដោយ សារគ្រោះរញ្ជូយដីនៅក្នុងប្រទេសស៊ីលី និងនូវែលហ្សេឡង់ ។

នៅក្នុងឆ្នាំ ២០១១ នៅតែអាក្រក់ដដែល ពីព្រោះថា ទឹកប្រាក់ពី៦ទៅ១២ពាន់ដុល្លារក្នុងការធានា រ៉ាប់រងត្រូវ បានផ្ទេរ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី២២កុម្ភៈ នៅនូវែលហ្សេឡង់ និងថាគេមិនទាន់ដឹង ច្បាស់នៅ ឡើយទេថា ការចំណាយពិតប្រាកដប៉ុន្មានទៅលើគ្រោះរញ្ជួយដីកាលពីថ្ងៃទី១១ មីនា នៅក្នុង ប្រទេសជប៉ុន ៕

    Download PDF

Comment on this article