កូរ៉េខាងត្បូងៈរកឃើញដានវិទ្យុសកម្មក្នុងស្បៀងអាហារមកពីជប៉ុន

បកប្រែដោយលោក ខាន់ សុឃន AKP ភ្នំពេញ–

តាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានឲ្យដឹងថាៈ ដានទាំងឡាយនៃវិទ្យុសកម្មត្រូវបានរក ឃើញ ក្នុងស្បៀង អាហារដែលនាំមកពីប្រទេសជប៉ុន ។ នេះជាការអះអាងកាលពីថ្ងៃទី ៣០មិនារបស់រដ្ឋបាល ស្បៀង និងឱសថ របស់កូរ៉េខាងត្បូង ( KFDA ) ។

យោងតាម KFDA ថា មានបរិមាណតិចតួចបំផុតនៃសារធាតុសេស៊ីយ៉ូម ( CESIUM ) និងអ៊ីយ៉ូ ត្រូវបានរក ឃើញក្នុងផលិតផល១៤មុខផ្សេងគ្នា ដែលមកពីជប៉ុនក្នុងនោះមានផ្លែ MELOV ,​នំ , ប៊ីស្គី និងនំបុ័ង ។KFDA ត្រួត ពនិត្យអត្រាវិទ្យុសកម្មលើផលិតផលស្បៀង ២៤៤ មុខដែលនាំមកពីជប៉ុនពីថ្ងៃទី ១៩ដល់២៩មិនា ។ ក៏ប៉ុន្តែ អត្រា​វិទ្យុសកម្មដែលរកឃើញក្នុងផលិតផល១៤មុខ គឺទាបបំផុតសឹងតែ ចាត់ទុកថាពុំមានផង ។ អត្រាវិទ្យុសកម្ម រកឃើញក្នុងផលិតផលស្បៀងទាំង១៤មុខនោះមានរវាងពី ០,០៨ទៅ០,៦ BECQUERELS ( BQ ) ក្នុងមួយគី ឡូក្រាមចំណែកឯបទដ្ឋានស្របច្បាប់មានដល់ ៣៧០ BQ ក្នុងមួយគីឡូក្រាមសំរាប់សេស៊ីយ៉ូម និង ៣០០ BQ ក្នុងមួយគីឡូក្រាមសំរាប់អ៊ីយ៉ូត ៕

    Download PDF

Comment on this article