អាមេរិក នឹងកូរ៉េខាងជើងព្រមព្រៀងគ្នាដោះស្រាយបញ្ហានានាតាមរយៈការសន្ទនាគ្នា

បកប្រែដោយលោក ហៀង សូយ៉ារ៉ូ AKP ភ្នំពេញ–

តាមប្រភព យ៉ុនហាប់ បានឲ្យដឹងថាៈ អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បាននិយាយកាលពី ថ្ងៃពុធថា គណៈប្រតិភូ មកពីកូរ៉េខាងជើង និងអាមេរិក បានសម្រេចនូវកិច្ចព្រមព្រៀងមួយដើម្បីដោះ ស្រាយបញ្ហា ដែល កំពុងតែកើតមានរបស់ពួកគេ តាមរយៈកិច្ចសន្ទនា និងការចរចានៅក្នុងកិច្ចប្រជុំមិនផ្លូវ ការមួយដែលបាន ធ្វើឡើងនៅទីក្រុងប៊ែឡាំង ។

លោករី គុន អគ្គនាយក នៃការិយាល័យកិច្ចការអាមេរិកខាងជើងរបស់ក្រសួង ការបរេទសកូរ៉េ ខាងជើង បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាថា កង្វល់ទៅលើបញ្ហានុយក្លែអ៊ែរ របស់កូរ៉េ ខាងជើងគួរតែត្រូវ បានដោះស្រាយតាមរយៈកិច្ចសន្ទនាគ្នា និងការចរចាមិនមែនការប្រឈមមុខដាក់គ្នានោះទេ ។

គណៈប្រតិភូមកពីប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងម៉ត់ចត់នូវមតិយោបល់របស់ ពួកទៅវិញ ទៅមក និងបាន ចែករំលែកគ្នានូវទស្សនផ្សេងៗ ។

ការកត់សម្គាល់របស់លោកបានកើតឡើងនៅពេលដែលលោកបានរៀបចំ ចេញដំណើរពីព្រលាន យន្តហោះតេ ហ្គាល់របស់ទីក្រុងប៊ែឡាំងដែលបញ្ចប់ដំណោះរទស្សនកិច្ចរយៈពេល១សប្តាហ៍របស់លោក នៅប៊ែឡាំង ដើម្បី ចូលរួមសិក្ខាសាលាមួយដែលរៀបចំដោយវិទ្យាស្ថានអាស្ពេន ជាក្រុមផ្តល់យោបល់ របស់អាមេរិកមួយ ដើម្បី ផ្លាស់ប្តូរទស្សនៈជាមួយអតីតពួកមន្រ្តីអាមេរិកមួយចំនួនស្តីពីការបើកកិច្ច ពិភាក្សា ៦ភាគីឡើងវិញ ៕

    Download PDF

Comment on this article