ភ្ញៀវអន្តរជាតិមកទស្សនាក្នុងខេត្តកំពង់ធំ មានការកើនឡើងគូរឲ្យកត់សម្គាល់
លោក ស៊ុម វណ្ណា AKP កំពង់ធំ–
ខេត្តកំពង់ធំ សំបូរទៅដោយប្រាសាទបុរាណ និងធនធានធម្មជាតិ ដែលមានសក្តានុពលបំរើឲ្យ វិស័យទេសចរ ណ៍ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យដែលមានការរីកចំរើន និងធានាបាននូវសន្តិ សុខ សណ្តាប់ធ្នាប់សា ធារណៈ ជូនភ្ញៀវដែលមកទស្សនាកំសាន្ត និងស្នាក់នៅយ៉ាងល្អប្រសើរ ។
លោក សេន អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ ២០១១ មាន ភ្ញៀវទេសចរណ៍មកកំសាន្តតាមរមណីយដ្នាននានាក្នុងខេត្ត មានរមណីយដ្នានប្រាសាទសំបូរ ព្រៃគុហ៍ ភ្នំសន្ទុក ស្ទឹងជីនិត និងស្ទឹងព្រៃប្រស់ សរុបចំនួន២៨.២៥២នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២៥.២៥៦នាក់ ប្រហាក់ប្រហែល នឹងឆ្នាំមុន ចំណែកភ្ញៀវអន្តរជាតិមានចំនួន២.៩៩៦នាក់ និងមានការកើន ឡើង២៧.៨៧% ប្រៀបធៀបនៅរយៈ ពេលដូចគ្នាឆ្នាំ២០១០កន្លងមក ។
គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានសណ្ឋាគារ៥កន្លែង ១៦៦បន្ទប់ ផ្ទះសំណាក់១១ មានភោជនីយដ្ឋាន ទាំងតូច ទាំងធំចំនួន២៨កន្លែង ។ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១១នេះដែរ មានភ្ញៀវមកស្នាក់នៅចំនួន ១៦.៥៥២នាក់ ភ្ញៀវជាតិចំនួន១៣.៥៩២នាក់ ភ្ញៀវជាតិ អន្តរជាតិចំនួន២.៩៦០នាក់ មានការកើនឡើង ជាងឆ្នាំ មុន០,២២% ឯភ្ញៀវអន្តជាតិមានការកើនឡើង១៩.៣០% ។
លោក សេន អាន បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ត្រីស័ក ព.ស រាជ២៥៥៥ ត្រូវនឹងថ្ងៃទី ១៤.១៥.១៦ខែមេសា ឆ្នាំ២០១១ខាងមុខនេះ ក្រោយពីទទួលបាននូវ សារាចរណែនាំ របស់ ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ខេត្តបានរៀបចំតន្រ្តីជាបីក្រុម ចុះទៅតាម រមណីយដ្នាននានា ក្នុងខេត្ត ក្រុម ទី១ ទៅរមណីយដ្នានស្ទឹងជីនិត និងភ្នំសន្ទុក ក្រុមទី២ ចុះទៅរមណីយ ដ្នានប្រាសាទសំបូរព្រៃគុហ៍ ក្រុមទី៣ ចុះ ទៅរមណីយដ្នានស្ទឹងព្រៃប្រស់ ដើម្បីណែនាំម្ចាស់អាជីវកម្ម នៅ រមណីយដ្ឋានទាំងនោះ អំពីអនាម័យម្ហូបអាហារ និងធ្វើយ៉ាងណាឲ្យតម្លៃសមស្របព្រមទាំងថែរក្សា បរិស្ថានឲ្យបានល្អ ។ ចុះសហការជាមួយអាជ្ញាធរស្រុក និងកំ លាំងសមត្ថកិច្ចការពារសន្តិសុខសណ្តាប់ ធ្នាប់ជូនភ្ញៀវទៅទស្សនាកំសាន្ត និងចលនាយុវជនឲ្យចូលរួមលេង ល្បែងប្រជាប្រិយកំសាន្តនៅតាម បណ្តោយមរណីយដ្នាននីមួយៗផងដែរ ៕
| Tweet |
|
|
|
|
|
|
|
|||||











