រាត្រីសមោសរទទួលស្វាគមន៍ ភ្ញៀវគណៈមេធាវីអន្តរជាតិ១១០នាក់ នៅប្រាសាទបាយ័ន្ត

ដោយលោក ហង្ស សៀក AKP ភ្នំពេញ–

ក្រុមទេសចរគណៈមេធាវីអន្តរជាតិចំនួន១១០នាក់ ក្នុងខណៈពេលមកធ្វើទស្សនកិច្ចនៅក្នុងទឹកដី អង្គរ នៃខេត្ត សៀមរាបប្រទេសកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយបានអញ្ជើញអោយចូលរួមនៅក្នុង រាត្រីសមោសរមួយ ដែលគេបានប្រារឰធ្វើឡើងកាលពីថ្មីៗ នៅក្នុងបរិវេណ ប្រាសាទាយន្ត នៃក្រុងអង្គរធំ ដែលទទួលបដិសណ្ឋារ កិច្ចនៅក្នុងរាត្រីកាលនោះរួមមានឯកឧត្តម ស៊ូ ភីរិន្ទ អភិបាលខេត្តសៀមរាប និង លោក  ជីវ សុងហាក់ ប្រធាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមគណៈមេធាវីអន្តរជាតិទាំងអស់ សុទ្ធសឹងជាអ្នកមាននិវេសនដ្ឋាននៅសហរដ្ឋអាមេរិក ដែល ចំរុះទៅដោយ ជាតិសាសន៍ផ្សេងៗគ្នា រួមមានជនជាតិអីតាលី ជនជាតិអៀកឡង់ ប៉កទុយហ្គាល់ ហុងកុង និងរុស្សី ។ ហើយ បើតាមការអោយដឹងពួកគេក្រោយឈប់សំរាកពីការងារ ហើយបានសំរេចរួមគ្នាធ្វើ ដំណើរវិស្សមកាល មកកាន់ ប្រទេសកម្ពុជា ដោយឆ្ពោះត្រង់មកទស្សនាតំបន់អង្គរនៃខេត្តសៀមរាប ជាដំបូង។

ថ្លែងទៅកាន់ក្រុមភ្ញៀវគណះមេធាវីនាឱកាសនោះ ឯកឧត្តម ស៊ូ ភីរិន្ទ ក៍បានបង្ហាញពីសក្តានុពល ទេសចរណ៍ ដែលមានប្រាសាទអង្គរវត្តជាស្នូល និងប្រាសាទបូរាណ រមណីយដ្ឋានធម្មជាតិនានាជាច្រើន ទៀតក្នុងព្រះរាជា ណាចក្រកម្ពុជា ដែលសុទ្ធសឹងតែជាការទាក់ទាញដល់ក្រសែភ្នែកអ្នកទេសចរណ៍។  ហើយនៅក្នុងរាត្រីកាល នោះដែរ ឯកឧត្តម ស៊ូ ភិរិន្ទ ក៍បានលើកឡើងពីគោលនយោបាយបើកចំហរ ជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការកើន ឡើង តាមរយៈការលើកស្ទួយនិងលើកទឹកចិត្តដល់អ្នកវិនិយោគ ទុន ដែលបានបោះទុនរកស៊ីនៅកម្ពុជា ដែល កត្តាទាំងនេះគឺជាការ ផ្តល់លទ្ធភាពក្នុងការផ្តល់ការងារ ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដើម្បីប្រែក្លាយ ជីវភាពឈានទៅកាត់បន្ថយ ភាពក្រីក្រជាលំដាប់។

គួរបញ្ជាក់ថាហើយនៅក្នុងរាត្រីសមោសរនោះភ្ញៀវគណះមេធាវីទាំងអស់ហាក់បីដូចជាប្លែកភ្នែក ចំឡែកអា រម្មណ៍ ពីភាពទាក់ទាញនៃវប្បធម៌របស់ខ្មែរ និងបានកោតសសើរដល់ស្នាដៃបុព្វបុរសខ្មែរជំនាន់ ដើមដែលបាន បន្សល់ទុកនៅកេរ្តិ៍មរតកសំរាប់កូនចៅជំនាន់ក្រោយ ពិសេសគឺការទស្សនារបាំងរបស់ខ្មែរ វាសាកសមទៅនិងអ្វី ដែលជាវប្បធម៌អច្ឆៈរិយៈពិតៗគឺជាវប្បធម៌ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈ អន្តរជាតិ និងជាសម្បត្តិបេតិក ភ័ណ្ឌពិភពលោក របស់មនុស្សជាតិដែលគួរឱ្យស្ញប់ស្ញែង៕ 

    Download PDF

Comment on this article