ការអភិវឌ្ឍឧស្សាហកម្ម ទឹកដោះគោ នៅក្នុងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣—–

ពួកអ្នកប្រើប្រាស់វៀតណាម កំពុងវាយតម្លៃខ្ពស់កាន់តែច្រើនឡើងៗ ចំពោះផលិតផលទឹក គោក្នុងស្រុក ។ តាមស្ថិតិ នៅលើទីផ្សារក្នុងស្រុកនេះ ស្លាកសញ្ញាពាណិជ្ជកម្មធំៗរបស់​ជាតិ ដូចជា Vinamilk ស្លាកសញ្ញា TH True Milk ស្លាក សញ្ញា Nutifood ស្លាក​សញ្ញា​Dalat Milk … ស្លាកសញ្ញា Dalat Milk … បានកាន់កាប់ប្រមាណជា៦០ភាគរយ នៃចំ ណែក ទីផ្សារ ដែលក្នុងនោះក្រុមហ៊ុន Vinamilk តែមួយគត់បានកាន់កាប់៣០ភាគរយ ។

លោកស្រី ង្វៀន ធីភឿងថាវ ដែលជានាយិការរងនៃផ្សារទំនើបនេះ នៅទីក្រុងហូជីមីញ បានគូសបញ្ជាក់ថាៈ ” ផ្សារទំ នើប កុងហួ លក់ផលិតផលទឹកដោះគោប្រមាណជា១១០ ប្រភេទ ដែលក្នុងនោះជាងពាក់កណ្តាល គឺជារបស់ក្រុម ហ៊ុនវៀតណាម ដែលត្រូវបានវាយតម្លៃខ្ពស់ដោយ អតិថិជនរបស់យើង ” ។

តាមរបាយការណ៍មួយ ស្តីពីការវិវត្តន៍នៃផលិតផលប្រើប្រាស់ក្នុងប្រទេសវៀតណាម ក្នុង ចន្លោះខែមេសា ២០១២ និងខែមីនា ២០១៣ របស់ក្រុមហ៊ុន Nielsen បានឲ្យដឹងថាៈ ការផលិត ទឹកដោះគោ បានកើនឡើង១៩ភាគរយ និង មានតួលេខពាណិជ្ជកម្ម ២២ភាគរយ ។

ដូច្នេះក្រុមហ៊ុន TH Milk សម្រេចបាននូវតួលេខពាណិជ្ជកម្ម ២.០០០ ពាន់លានដុង ក្នុង ឆ្នាំ២០១២ និងមានទិសដៅ ឲ្យបាន ៣.៧០០ពាន់លានដុង ក្នុងឆ្នាំនេះ ។

តួលេខពាណិជ្ជកម្មរបស់ក្រុមហ៊ុន Vinamilk បានកើនឡើង ៦.៧០០ ពាន់លានដុង នៅ ក្នុងត្រីមាសទីមួយឆ្នាំ ២០១៣ ដែលវាតំណាងឲ្យកំណើន ១៤ភាគរយ ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ដោយទទួលបានផលចំណេញ ១.៥៣០ពាន់លានដុង ពោលគឺកើនឡើង ២១ភាគរយ ។

តាមក្រុមហ៊ុន Kanta Wroldpanel ដែលជាក្រុមហ៊ុនមួយសិក្សាពីទីផ្សារ និង យោបល់ដ៏ ល្បីល្បាញរបស់អន្តរជាតិ បាន ឲ្យដឹងថាៈ លទ្ធផលទាំងនេះបានលើកទឹកចិត្តថែមទៀត ដែល យល់បានតាមរយៈតម្លៃសមរម្យ ដែលទាបជាងផលិត ផលបរទេសជិតពាក់កណ្តាល ប៉ុន្តែគ្មានការ សម្របសម្រួលទៅលើគុណភាពនោះទេ ។

ការពិតអ្វីទាំងអស់បានបង្ហាញថា ពួកអ្នកប្រើប្រាស់ វៀតណាមកាន់តែមានការជឿទុកចិត្តច្រើនឡើងៗ ទៅលើផលិត ផល ក្នុងស្រុក ។ ជាក់ស្តែងប្រជា ជននៅតាមទីក្រុងធំៗចំនួន៤ដូចជាទីក្រុងហាណូយ ទីក្រុងហូជីមីញ ទីក្រុងកាន់ថូ (ភាគខាងត្បូង) និងទីក្រុងដាណាង ( ភាគកណ្តាល ) និងនៅតាមទីផ្សារនានា របស់ខ្លួននៅតាមជនបទបាន ចំណាយ ប្រាក់ប្រមាណជា ៤០.០០០ ពាន់លានដុង ដើម្បីទិញផលិតផលទឹកដោះគោ ក្នុងឆ្នាំ ២០១២ ។

ការពង្រីកផលិតកម្មបណ្តាសហគ្រាសនានារបស់វៀតណាម បានដាក់ទុនវិនិយោគដ៏ច្រើនក្នុងការបង្កើតខ្នាត ថ្មីៗ ដើម្បីបង្កើនផលិតកម្មរបស់ខ្លួន ប៉ុន្តែក៏ធ្វើឲ្យមានភាពប្លែកៗគ្នាផងដែរ នូវបទដ្ឋាននៃផលិត ផលសម្រាប់វាយលុ ក ចូលគ្រប់ចំណែកទីផ្សារទឹកដោះគោ ។

ឧទាហរណ៍ទាំងឡាយ មិនខ្វះចន្លោះឡើយ ។ ដូច្នេះក្រុមហ៊ុន TH Milk បានបើកសម្ពោធ នៅថ្ងៃទី១៩ឧសភា នូវរោង ចក្រកែច្នៃទឹកដោះគោទី២របស់ខ្លួននៅ ងៀដាន់ ក្នុងខេត្តង៉េអាន( ភាគ កណ្តាល ) ។ ការវិនិយោគទុន ១០០លានដុល្លារ គឺអាចឲ្យក្រុមហ៊ុនបង្កើនសមត្ថភាពផលិតប្រចាំ ថ្ងៃពី៦០០តោន ទៅ២០០០តោន នៅក្នុងរោងចក្រទីមួយ​របស់ខ្លួននៅ ក្នុងខេត្តហ៊ុង យ៉េន( ភាគ ខាងជើង ) គឺកើនឡើង ៤ដង ។ ដោយហេតុនេះ ក្រុមហ៊ុនអាចផ្តើមចេញផលិតផលថ្មីៗ​ដូច ជាទឹក ដោះគោជូ ទឹកដោះគោជូរាវ … ។

លោក ស្រី ម៉ៃ កៀវលៀន ដែលជាអគ្គនាយិកា នៃក្រុមហ៊ុន Vinamilk បានអះអាងបញ្ជាក់ ថា ដូចគ្នានេះ​ដែរសម្រាប់ ក្រុម ហ៊ុន Vinamilk ដែលបានធ្វើអាជីវកម្ម​ចាប់តាំងពីពេលដែលបង្កើត រោងចក្រថ្មីរបស់ខ្លួនបានបន្តិចមក នៅក្នុងខេត្ត ប៊ីញ ឌឿង ( ភាគខាងត្បូង ) ផលិតបានម្សៅទឹក ដោះគោប្រចាំឆ្នាំចំនួន៥៤.០០០តោន ។ “

យើងកំពុងបន្តពង្រឹងការវិនិយោគទុនរបស់​យើងនៅ ក្នុង៣ប្រភេទ នៃផលិតផលដែលមានគុណភាពខ្ពស់ គឺទឹកដោះ គោម្សៅទឹកដោះគោស្រស់ និង ទឹកដោះគោជូ ដើម្បីធ្វើអាជីវកម្មឲ្យបានល្អប្រសើរ នៅលើសក្តានុពល នៃទីផ្សារវៀត ណាម ” ។

ចំណែកក្រុមហ៊ុន Bavimilk ដែលមានទីស្នាក់ការនៅជាយរដ្ឋធានី កំពុងបន្តមហិច្ឆិតា របស់ខ្លួនជ្រៀតចូលទីផ្សារ នៅភាគខាងត្បូង ក្នុងការកសាងអង្គភាពទី៣មួយ នៅក្នុងស្រុកគុយជី ក្នុងទីក្រុងហូជីមីញ ។

ដូច្នេះគ្រប់លក្ខខ័ណ្ឌទាំងអស់ត្រូវបានប្រមូលផ្តុំដើម្បីកំណើនដ៏ខ្លាំងមួយ នៃទីផ្សារទឹកដោះ គោក្នុងប្រទេសវៀតណាម ក្នុងពេល៣ឆ្នាំខាងមុខ នឹងបង្កើនការប្រកួតប្រជែងរវាងកត្តានានា របស់ខ្លួនទាំងតម្លៃទាំងគុណភាព ៕

( ប្រភព VNA បកប្រែដោយលោក ង៉ែត សូផាត ) វាយអត្ថបទៈសុទ្ធ

Share
    Download PDF

Comments are closed.