ធនាគារជាតិនៃកម្ពុជា ពង្រឹងសមត្ថភាពដល់មន្រ្តីវ័យក្មេង

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣–

ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានចាត់ទុកថា ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេងគឺជាយន្តការ អាទិភាពមួយ ដែលធនាគារជាតិ នៃកម្ពុជា តែងតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីបន្តអភិវឌ្ឍន៍ប្រព័ន្ធ ធនាគារឲ្យរឹងមាំ មានសុខភាពល្អ និងមានប្រសិទ្ធភាព ខណៈពេល ដែលកម្ពុជា កំពុងតែខិតខំអភិ វឌ្ឍន៍ ធ្វើសមាហរណកម្មចូលក្នុងតំបន់ និងពិភពលោក ។

នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការត្រួតពិនិត្យធនាគារ កាលពីរសៀលថ្ងៃទី៣០ ខែ មេសា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធ នាគារជាតិនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការត្រួត ពិនិត្យគ្រឹះស្ថានធនាគារគឺស្ថិតក្នុងតំណាក់កាលនៃការកែទម្រង់ ដោយចាប់ពី ការត្រួតពិនិត្យផ្អែកលើ មូលដ្ឋានច្បាប់និងបទប្បញ្ញត្តិទៅជាការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈនៅពេលអនាគត ហើយជាពិ សេសការងារចាំបាច់នោះត្រូវបណ្ដុះបណ្ដាលពង្រឹងចំណេះដឹងជំនាញ និងសមត្ថភាពមន្ត្រី ត្រួតពិនិត្យ ។

ឯកឧត្តមបានបន្តថា ដូច្នេះជាទិសដៅទៅអនាគត ធនាគារជាតិនៃកម្ពុជានឹងបន្តរៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងឲ្យបានទៀងទាត់ជាប្រ ចាំ ដោយផ្ដោតលើឯកទេសកម្ម និងគោលដៅរយៈ ពេលខ្លីនិងមធ្យមព្រមទាំងខិតខំកែលម្អវគ្គនីមួយៗឲ្យកាន់ តែល្អប្រសើរទាំងលើ កម្មវិធី និងលើខ្លឹមសារ ដើម្បីឲ្យវគ្គបណ្ដុះបណ្ដាលរបស់យើងមានលក្ខណៈល្អប្រកបដោយគុណភាពខ្ពស់ដូចនៅបណ្ដាធនាគារក ណ្ដាលផ្សេងទៀតនៅក្នុងតំបន់ និងពិភពលោក ។

ជាមួយគ្នានេះ​ ឯកឧត្តមទេសាភិបាលជឿជាក់ថា ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្រ្តីវ័យ ក្មេងទាំងអស់ពិតជាក្ដាប់បាន នូវ ខ្លឹមសារ សំខាន់នៃការអភិវឌ្ឍន៍រីកចម្រើនថ្មីៗរបស់ប្រព័ន្ធហិរញ្ញវត្ថុ ទាំងមូលគោលការណ៍គ្រឹះនៃការត្រួតពិនិត្យធនាគារ និងក្របខណ្ឌបទ ប្បញ្ញត្តិនៃការគ្រប់គ្រងធនា គារ ព្រមទាំងវិធានការប្រុងប្រយ័ត្នរបស់អាជា្ញធរចំពោះគ្រឹះស្ថានធនាគារមួយចំនួននៅកម្ពុជា ។តាម របាយការណ៍របស់ឯកឧត្តម ស៊ុំ សន្និសីទ្ធ អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា បានឲ្យ ដឹងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង គឺសម្រាប់មន្រ្តីបុគ្គលិកត្រួតពិនិត្យវ័យក្មេង ដែលមានការ ចូលរួមចំនួន២៧រូប ក្នុងគោលបំណងពង្រឹងនូវចំណេះដឹង និងផ្ដល់ជំនាញជា មូលដ្ឋានអំពីការត្រួត ពិនិត្យលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មុខងារភារកិច្ច ​និងប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ព្រមទាំងគោលការណ៍ត្រួតពិនិត្យធនាគារប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅពង្រឹងសម ត្ថភាពធនាគារជាតិនៃកម្ពុជា និងរក្សាឲ្យ បានរឹងមាំនៃប្រព័ន្ធធនាគារទាំងមូលក្នុងប្រទេសកម្ពុជា ៕
លោក អ៊ុង វុទី្ធ

Share
    Download PDF

Comments are closed.