បេសកជនពិសេសរបស់អង្គការ UNESCOមកដល់កម្ពុជាសម្រាប់ទស្សនកិច្ច ០៣ ថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី ២៨-០២-២០១១–

លោក KOICHIRO MATSUURA បេសកជនពិសេសរបស់អង្គការ UNESCO បានមកដល់ព្រះរាជា ណាចក្រ កម្ពុជាហើយកាលពីរសៀលថ្ងៃទី២៧ កុម្ភៈ ២០១១ សម្រាប់ទស្សនកិច្ច រយៈ ពេល ០៣ ថ្ងៃ បន្ទាប់ពីទស្សន កិច្ច របស់លោកក្នុងប្រទេសថៃនាពេលកន្លងមកនោះ ។

លោកបេសកជនពិសេសរបស់អង្គការ UNESCO ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ដោយ មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលរួម មានតំណាងការិយា ល័យអង្គការ UNESCO ប្រចាំនៅកម្ពជាផងដែរ ។

ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានប្រាប់អ្នកយកព័ត៌ មាននៅព្រលាន យន្តហោះអន្តរ ជាតិភ្នំពេញថា គោលបំណងនៃទស្សនកិច្ចរបស់លោក KOICHIRO MATSUURA បេសកជនពិសេស របស់ អង្គការ UNESCO គឺដើម្បីជំរុញឲ្យមានកិច្ចសហការនៃប្រទេស ជុំវិញ តំបន់ប្រាសាទព្រះវិហារដែលជាឧទ្យាន នៃបេតិកភ័ណ្ឌពិភពលោកសហប្រតិបត្តិការ ដើម្បីធ្វើឲ្យមាន ប្រសិទ្ធភាព ក្នុងកិច្ច ការពារនិងកិច្ចអភិរក្សឲ្យ មានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យចាកឆ្ងាយពីការយា យីឬការបំផ្លាញដោយភាគីណាមួយ ។

ចំណុចមួយទៀតនោះ គឺលោកចង់ស្វែងរកមធ្យោបាយណា ដើម្បីបន្ធូរបន្ថយនូវអ្វីដែលជាភាពតានតឹង រវាងកម្ពុជានិងថៃ ចំពោះការងារប្រាសាទព្រះវិហារ ។

បច្ចុប្បន្ននេះមានសមរភូមិពីរបានកើតឡើងយ៉ាងជាក់ច្បាស់គឺពាក់ព័ន្ធនឹងទំនាស់ ដីធ្លីដែលថៃបាន លើកឡើង ថា ជាតំបន់ត្រួតស៊ីគ្នា ៤,៦គីឡូម៉ែត្រក្រឡា ហើយគេបាន ចាត់ទុកថាជាដែនដីជម្លោះហើយជាដែនដីរបស់គេ បន្ទាប់មកគេបានលើកទ័ពចូល មកវាយ ឈ្លានពានដែលចាប់ផ្តើមពីថ្ងៃទី ១៥ ខែកក្កដា ២០០៨ ជាបន្តបន្ទាប់ មកដល់ថ្ងៃទី៤ ដល់ ថ្ងៃទី៧ កុម្ភៈ ២០១១ ។ ឯកឧត្តមបន្តថា ទិដ្ឋភាពសង្រ្គាម នោះបែងចែកជាពីរ គឺវាយកៀប សង្កត់កម្ពុជា ដើម្បីកាន់កាប់នៅតំបន់ដែលគេហៅថា ជាតំបន់ ៤,៦ គីឡូម៉ែត្រ ក្រឡា ហើយទិដ្ឋភាពនៅ ជតំបន់ ប្រាសាទព្រះវិហារ ដែលក្នុងមួយថ្ងៃតាមរបាយការណ៍របស់យោធាក្នុងមួយ លើកៗមានគ្រាប់ផ្លោងពី ៩០០ ទៅ ១០០០គ្រាប់ គេបានបាញ់ទម្លាក់មកលើប្រាសាទព្រះវិហារ ។ ដូច្នេះក្នុង រយៈពេល ប៉ន្មានថ្ងៃនេះ មានគ្រាប់ប្រហែលជិត ៣០០០គ្រាប់ ដែលបានបាញ់មកលើប្រាសាទព្រះវិហារដែល ជាតំបន់បេតិកភ័ណ្ឌត្រូ វទទួលរងគ្រោះដែលក្នុងនោះមានទាំងគ្រាប់បែកចង្គោមដែលគេហាមមិនឲ្យប្រើ ប្រាស់ថែមទៀត ។

ឯកឧត្តម ផៃ ស៊ីផាន បានឲ្យដឹងទៀតថា ក្នុងទស្សន ពកិច្ចនៅ កម្ពុជានេះលោកបេសកជន ពិសេសរបស់ អង្គការ UNESCO នឹងជួបជាមួយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី២៨ កុម្ភៈ ២០១១ ជួបជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី ទទួល បន្ទុកទីស្តីការគណរដ្ឋមន្រ្តីផងដែរ ។

ឯកឧត្តម ជុច ភឿង ប្រធានអាជ្ញាធរជាតិព្រះវិហារបានថ្លែងឲ្យដឹងដែរថា នៅក្នុងទស្សនកិច្ចនេះ គម្រោងទៅ កាន់ប្រាសាទព្រះវិហាររបស់លោកបេសកជនពិសេសរបស់អង្គការ UNESCO ត្រូវលើកពេលសិន ប្រហែល ជាប្រមាណពីរសប្តាហ៍ក្រោយ ទើបមានទស្សនកិច្ចទៅកាន់តំបន់ ប្រាសាទព្រះវិហារដោយរង់ចាំការ មកដល់ របស់អ្នកសង្កេតការណ៍មើលបទឈប់បាញ់មកពីប្រទេសឥណ្ឌូណេស៊ីសិន ។ ហើយម្សិលមិញអាជ្ញា ធរព្រះ វិហារបានទទួលស្វាគមន៍គណៈប្រតិភូ របស់ឥណ្ឌូ ណេស៊ី ដែលបានមកមើលទីតាំងសម្រាប់ការស្នាក់ នៅ របស់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដើម្បីធ្វើការងារ ហើយអាជ្ញាធរព្រះវិហារបានផ្តល់ទីកន្លែងស្នាក់នៅ នឹង ធ្វើការសមរម្យសម្រាប់ក្រុមអ្នក សង្កេតការណ៍នោះ។ ឯកឧត្តមបានវាយតម្លៃថា ការខូចខាតប្រាសាទព្រះវិ ហារមានប្រមាណពី ៧០ ទៅ ៨០ % ថ្វីត្បិតតែប្រាង្គប្រាសាទនេះវាមិនឃើញបាក់មែន ប៉ុន្តែគ្រាប់កាំភ្លើងធំ ៤១៤ គ្រាប់ធ្លាក់ ចំប្រាសាទតែម្តង កន្លែងខ្លះក៏ប្រេះស្រាំ កន្លែងខ្លះក៏ត្រូវអំបែងជះលើឥញ្ជាំងប្រាសាទ។ល។

ដូច្នេះទស្សនកិច្ចរបស់លោកបេសកជនពិសេសរបស់អង្គការ UNESCO គឺដើម្បីវាយតម្លៃ អំពីការខូចខាត ដែល ប្រាសាទមួយនេះជាបេតិកភ័ណ្ឌពិភពលោក ។

ឯកឧត្តមប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារបានថ្លែងឲ្យដឹងទៀតថា យើងមិនបាននិយាយ ពីការទាមទារ ឲ្យថៃសងទេ ប៉ុន្តែការងារនេះជាការងារបច្ចេកទេសរបស់ UNESCO តែម្តង ព្រោះ UNESCO តែកាលណា មានបញ្ហាដូចនេះកើតឡើង គេមានប្រអប់ថវិកាពិសេសដើម្បីជួយ សង្រ្គោះជាបន្ទាន់ ព្រោះថាកាលពីឆ្នាំ ២០០៨ គ្រាន់តែថៃបានបាញ់ឆេះផ្សារ នៅលើភ្នំប្រាសាទ ព្រះវិហារគឺ UNESCO បានជួយយើងដល់ ៥០០០០ ដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារ ឡើងវិញ ។ ប៉ុន្តែលើកនេះការខូចខាតធំធេងណាស់ ប្រទេសដែលជា សមាជិកបេតិកភ័ណ្ឌពិភពលោកចំនួន ១៨៧ ប្រទេសដែលបច្ចុប្បន្នប្រទេសកម្ពុជា ជាសមាជិកអចិន្រ្តៃយ៍ ក្នុងចំណោមប្រទេស ២១ ហើយរឿងនេះ វាអាចនឹងកើតឡើងក្នុងគណកម្មាធិការហ្នឹងថា តើសម្បតិ្តបេតិក ភ័ណ្ឌពិភពលោកមួយដែលត្រួវគេ គំរាមកំហែងដូច្នេះ តើវាមានទម្ងន់និងវិសាលភាពយ៉ាងណា ចំពោះអ្នក ដែល ប្រព្រឹត្តកំហុសរបៀបហ្នឹង ហើយអ្នកដែលបំផ្លាញត្រូវប្រឈមនឹងការវិនិច្ឆ័យរបស់គណកម្មាធិការ បេតិកភ័ណ្ឌ ពិលោក ៕
ដោយ លោក ជីម ណារី

    Download PDF

Comment on this article