ខេត្តបន្ទាយមានជ័យៈកសាងមណ្ឌលសុខភាពដើម្បីពង្រីកសេវាឲ្យគៀកប្រជាពលរដ្ឋ

ដោយឈុនសារ៉ាតAKPបន្ទាយមានជ័យ–

ឯកឧត្តម​ជូយិនស៊ីមរដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថាការកសាងពង្រីក  មណ្ឋលសុខភាព ឲ្យបានច្រើនពិតជាមានសារៈសំខាន់ព្រោះគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ធ្វើយ៉ាងណាឲ្យសេវាសុខភាពបានទៅគៀកដល់ប្រជាពលរដ្ឋនៅ​ជនបទចុងកាត់មាត់ញ៉ក ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលឯកឧត្តម ជូ យិនស៊ីម បានគូសបញ្ជាក់យ៉ាងដូច្នេះ កាលពីថ្ងៃ ទី ២២ខែកុម្ភៈឆ្នាំ២០១១ នេះក្នុងពិធីសម្ពោធអគារចក្ខុរោគ និងអគារអន្តេវាសិកសំរាប់សិស្សឆ្មបនៅក្នុង មន្ទីរពេទ្យ មង្គលបូរីខេត្ត បន្ទាយមានជ័យ ដើម្បីសំរាប់បំរើដល់ការពិនិត្យព្យាបាលចជំងឺជូនប្រជាពល រដ្ឋ ។

ឯកឧត្តមបន្តទៀតថា មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ជាមូលដ្ឋានសុខាភិបាលមួយ ដ៏វិ សេសវិសាល​ សំរាប់បំរើសុខភាពប្រជាពលរដ្ឋយើងក្នុងពេលកន្លងមក ក៏ដូចជាទៅអនាគត ។ ក្រៅពី ការពិគ្រោះពិនិត្យ និងព្យាបាលជំងឺប្រចាំថ្ងៃនោះ ក៏ជាទីកន្លែងជួបជុំធ្វើការអប់រំសុខភាពការងារ លើកកំពស់សុខភាពការ អនុវត្តន៏កម្មវិធីជាតិនានា និងការជួបជុំកិច្ចការសង្គមផ្សេងទៀតដែលអាចធ្វើទៅ បាន ។

ឯកឧត្តម បានស្នើឲ្យមន្ត្រីសុខាភិបាលទាំងអស់ជាគ្រូពេទ្យ ឱសថការី ឆ្មប គិលានុបដ្ឋាកដែលបំ រើការនៅ មន្ទីរពេទ្យបង្អែក ក៏ដូចជានៅតាមមណ្ឌលសុខភាពទាំងឡាយ ខិតខំពង្រឹងសមត្ថភាព ចំ ណេះ ដឹងចំណេះធ្វើ​របស់ខ្លួន គោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ដើម្បីជាទំនុកចិត្តដ៏ រឹង មាំរបស់អ្នកជំងឺ ។ ហើយឯកឧត្តមបានឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់ជួយ ជំរុញ អប់រំផ្សព្វផ្សាយប្រជា ពលរដ្ឋឲ្យមកប្រើប្រាស់សេវាសាធារណៈ និងចូលរួមទទួលយកនូវការអប់រំ បង្ការជំងឺផ្សេងៗពីមន្ត្រីសុខាភិ បាលនៅតាមមូលដ្ឋាន ពិសេសត្រូវខិតខំយកចិត្តទុកដាក់បញ្ចូលការងារ សុខភាពទៅក្នុងផែនការអភិវឌ្ឍន៍ ប្រចាំឆ្នាំរបស់ខ្លួន ។

លោកវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថានៅ ទូទាំងខេត្ត មាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យបង្អែកខេត្តធំ១ និងមន្ទីរពេទ្យ បង្អែកបន្ទាប់ចំនួន៤ទៀត​ មណ្ឌលសុខភាពចំនួន៦៧ ព្រមទាំងប៉ុស្តិ៍សុខភាព១៣ ។ លោកនិយាយ ថាពិសេសនៅឆ្នាំ២០១០មន្ទីរសុខាភិ បាលខេត្តបានស្នើសុំបង្កើតមណ្ឌលសុខភាពចំនួន១៣ និងប៉ុស្តិ៍ សុខភាពចំនួន៤បន្ថែមទៀត ដើម្បីឲ្យការគ្រប់ ដណ្តប់បានទូលំទូលាយ និងឆ្លើយតបបានទាន់ពេលវេ លានូវ តំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

    Download PDF

Comment on this article