កូរ៉េខាងត្បូងនឹងធ្វើមាតុភូមិនិវត្តជនជាតិកូរ៉េខាងជើង៣១នាក់

លោក មាស សំអុល AKP ភ្នំពេញ–

តាមប្រភពយន់ហាប់ឲ្យដឹងថា មន្ត្រីក្រុងសេអ៊ូលមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា ជន ជាតិកូរ៉េខាងជើង៣១នាក់ ដែលបានមកដល់កូរ៉េខាងត្បូងតាមទូក កាលពីដើមខែនេះនឹងត្រូវគេបញ្ជូន ទៅកាន់ប្រទេសដើម វិញនៅពេលណាមួយសប្តាហ៏នេះ ។

មន្ត្រីបាននិយាយថា បើតាមខ្ញុំដឹងរហូតមកដល់ពេលនេះ ការសាកល្បងសួររួមគ្នា ដែលធ្វើឡើង ដោយពួក អាជ្ញាធរជាប់ពាក់ព័ន្ធស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ ។ ហើយដោយសារគ្មាន នរណាម្នាក់បានសំ ដែងនូវបំណងដើម្បីរត់ចោកស្រុកនោះទេ យើងនឹងធ្វើមាតុភូមិនិវត្តជនតាំង៣១នាក់ នោះឲ្យបានឆាប់នៅដើម សប្តាហ៏នេះកាត់តាមភូមិព្រំដែនផានមួនជុំ ។

កាលពីថ្ងៃទី០៥ខែកុម្ភៈ បុរសជនជាតិកូរ៉េខាងជើង១១នាក់ និងស្រ្តី២០នាក់ បានធ្លងកាត់ព្រំដែន សមុទ្រលឿង ដែលមានភាពតានតឹងតាមទូកឈើនេសាទមួយគ្រឿងទៅដល់កោះយ៉េអ៊ុន ពីយ៉េអុង ជាកោះដែលកូរ៉េខាងជើង បានបាញ់កំាភ្លើងធំ កាលពីខែវិច្ឆិកាកន្លងទៅ ។ ក្រោយមកពួកគេបាននាំយក ឆ្ពោះទៅទីក្រុងកំពង់ផែ អ៊ិនចេអុង ភាគខាងលិច ។

មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បាននិយាយថា នៅពេលដែលការសាកសួររួមគ្នានោះបញ្ចប់ ក្រសួងបង្រួប បង្រួម ដែលជាអ្នកដោះស្រាយកិច្ចការអន្តរកូរ៉េនៅទីក្រុងសេអ៊ូល នឹងត្រូវបានគេបញ្ជាក់ពី លទ្ធផលនេះហើយ កាកបាទក្រហមកូរ៉េខាងត្បូង នឹងជូនដំណឹងដល់សមភាគីកូរ៉េខាងជើងរបស់ខ្លួន ពី ការធ្វើមាតុភូមិនិវិត្តនេះ ។

បីថ្ងៃបន្ទាប់ពីជនជាតិកូរ៉េខាងជើងមកដល់ក្រុងសេអ៊ូល ទីក្រុងព្យុងយ៉ាងបានទាមទារៀលឲ្យ មានការធ្វើមាតុ ភូមិនិវត្តរបស់ពួកគេ ហើយបន្ទាប់មកទីក្រុងសេអ៊ូលបានឆ្លើយតបវិញ ជាការសំរេចចិត្ត គឺស្រេចតែទៅលើពលរដ្ឋ ៣១នាក់ដែលឆ្លងកាត់ព្រំដែននោះ ៕

    Download PDF

Comment on this article