ជប៉ុនផ្តល់ជំនួយជាង ៣៧៨ ពាន់ដុល្លារអាមេរិក សម្រាប់គម្រោងស្តារប្រព័ន្ធស្រោចស្រពចំនួន ៤
AKP ភ្នំពេញថ្ងៃទី ២៨ ០២ ២០១១–
រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាសរុបចំនួន ៣៧៨.៣៤២ដុល្លារអាមេរិកសម្រាប់គម្រោងចំនួន ៤ ដើម្បីស្តារប្រព័ន្ធ ធារាសាស្រ្ត តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុននៃជំនួយឧបត្ថម្ភឥតសំណង
សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានមួយរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១។
កិច្ចសន្យាផ្តល់ជំនួយទាំងនេះ ត្រូវបានចុះហត្ថលេខានៅស្ថានទូតជប៉ុនថ្ងៃនេះដោយ ឯកឧត្តម ម៉ាសាហ៊្វូមី គូរ៉ូគី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នក តំណាងស្ថាប័នទទួលជំនួយ នីមួយៗ ដើម្បីអនុវត្តន៍គម្រោងដូចខាងក្រោម ៖
១. គម្រោងស្តារប្រព័ន្ធស្រោចស្រពអូរអង្រងក្នុងខេត្តព្រៃវែង (៩៥.៦០៩ដុល្លារអាមេរិក) ដែលមានស្ថាប័ន ទទួលជំនួយគឺមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង។ ជាមួយថវិកានេះ ប្រព័ន្ធស្រោច ស្រពអូរអង្ករង
នឹងត្រូវធ្វើការស្តារឡើងវិញ ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង។ គម្រោងនេះរួមបញ្ចូលទាំង ការស្តារសំណង់បញ្ចេញ-បញ្ចូលទឹក សំណង់ដោះទឹកប្រឡាយ និងទំនប់ប្រវែង ជាង ១.០០០ម៉ែត្រ។ គេ សង្ឃឹមថា គម្រោងនេះនឹងកាត់បន្ថយទឹកជំនន់ដែលបណ្តាលឲ្យខូចខាតជាប្រចាំ ហើយនឹងផ្តល់ឲ្យមានភាព ងាយ ស្រួលដល់ការប្រើប្រាស់ទឹកសម្រាប់ប្រជាកសិករជាង ១.១០០នាក់ក្នុង តំបន់។ ជាមួយការទ្រ បច្ចេក ទេសពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តប្រជាសហគមន៍នឹងថែរក្សាប្រព័ន្ធ ស្រោចស្រពបានល្អប្រសើរ។
២. គម្រោងស្តារប្រព័ន្ធស្រោចស្រពអូរដូង ក្នុងខេត្តពកែប (៩៦.៣០៦ដុល្លារអាមេរិក) លមានស្ថាប័នទទួល ជំនួយគឺមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប។
ស្រដៀងគ្នាជាមួយគម្រោងខាងលើនេះដែរ ប្រព័ន្ធស្រោចស្រពអូរដូង នឹងត្រូវធ្វើការស្តារឡើងវិញ ដោយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកែប។ គម្រោងរួមបញ្ចូលទាំងការស្តារសំណង់ទ្វារទឹក សំណង់ដោះទឹក
និងទំនប់ប្រវែងជាង៩០០ម៉ែត្រ។ គេសង្ឃឹមថា គម្រោងនេះនឹងផ្តល់ឲ្យមានភាពងាយស្រួលដល់ការ ប្រើប្រាស់ទឹកសម្រាប់ដំណាំកសិកម្ម និងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ដោយឆ្លងកាត់លើទំនប់ សម្រាប់ប្រជាជនជាង ១.៥០០នាក់ក្នុងតំបន់។ ជាមួយការគាំទ្របច្ចេកទេសពីមន្ទីរធនធានទឹក
និងឧតុនិយមខេត្ត ប្រជាសហគមន៍នឹងថែរក្សាប្រព័ន្ធស្រោចស្រពឲ្យបានល្អប្រសើរ។
៣. គម្រោងស្តាប្រព័ន្ធស្រោចស្រពអូរតាគី ក្នុងខេត្តបាត់ដំបង (៩២.៣៥០ដុល្លារអាមេរិក) ដែលមានស្ថាប័ន ទទួល គឺមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។
ដូចគ្នានេះដែរ ជប៉ុននឹងជួយដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីស្តារប្រព័ន្ធស្រោចស្រព អូរតាគីឡើងវិញ។ តាមរយៈការស្តារប្រឡាយរងទី៣ ផ្លូវលំទៅកសិដ្ឋាន និងសំណង់ទ្វារទឹកដែលធ្វើឲ្យប្រជា កសិករប្រមាណជាង៧០០នាក់ នឹងអាចប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម។ សមាជិកនៃ
គណៈកម្មាធិការអ្នកប្រើប្រាស់ទឹកនឹងថែទាំប្រព័ន្ធស្រោចស្រពនេះ ដោយមានជំនួយបច្ចេកទេសពីមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត។
៤. គម្រោងស្តារប្រព័ន្ធស្រោចស្រពស្រែព្រះ ក្នុងខេត្តមណ្ឌលគីរី (៩៤.០៧៧ដុល្លារអាមេរិក) ដោយមាន ស្ថាប័នទទួលជំនួយ គឺមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគីរី។
ដើម្បីឆ្លើយតបទៅនឹងកង្វះខាតទឹកដោយសារតែអាងមិនអាចផ្ទុកបាន ជប៉ុននឹងជួយដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគីរី ដើម្បីស្តារប្រព័ន្ធស្រោចស្រពស្រែព្រះឡើងវិញផងដែរ។ គម្រោងរួម បញ្ចូល ទាំងការសាងសង់សំណង់ទ្វារទឹក សំណង់ដោះទឹក សំណង់បង្ហៀរទឹក និងស្តារប្រឡាយមេ និងទំនប់ប្រវែង ជាង៩០០ម៉ែត្រ។ តាមរយៈគម្រោងនេះ ប្រជាកសិករជាង៥០០នាក់នឹងអាចទទួលទឹក សម្រាប់ស្រោច ស្រព ដំណាំកសិកម្ម។
សមាជិកនៃគណៈកម្មាធិការអ្នកប្រើប្រាស់ទឹកនឹងថែទាំប្រព័ន្ធ ចស្រពនេះដោយមានជំនួយបច្ចេកទេសពី មន្ទីរធនធានទឹក និងឧតុនិយមខេត្ត។
ជំនួយគូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមអនុវត្តន៍នៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ ដើម្បីជួយឧបត្ថម្ភដល់ កិច្ចប្រឹងប្រែងអភិវឌ្ឍន៍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមថ្នាក់មូលដ្ឋាន។ ជំនួយនេះ មានគោលដៅ
គាំពារជនដែលងាយរងគ្រោះពីកត្តាផ្សេងៗ ដូចជា ភាពក្រីក្រ ភាពអកុសលផ្សេងៗ ដែលគំរាមកំហែងដោយ ផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើ
ខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាសរុបចំនួនជាង ៤៦.៣លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលអនុវត្តន៍គម្រោងចំនួន ៤៤៨ នៅ ទូទាំងប្រទេសកម្ពុជា៕
| Tweet |
|
|
|
|
|
|
|
|||||











