កងម៉ារីន សហរដ្ឋអាមេរិកចំនួន ៣៥០ នាក់ ចូលរួមធ្វើសមយុទ្ធជើងទឹកទ្វេភាគីជាមួយកម្ពុជា

AKP ភ្នំពេញថ្ងៃទី ២៨ ០២ ២០១១–

លោកវរនារីឯក Brad Lee មេបញ្ជាការនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានប្រសាសន៍ថា តាមកម្មវិធី ទស្សនិច្ចរបស់នាវា USS ESSEX គឺដើម្បីពង្រឹងការទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហ រដ្ឋអាមេរិក ជាការពិតណាស់ គោលបំណងយើងធ្វើលំហាត់សមយុទ្ធទ្វេភាគីនៅទីនេះ គឺគិតពីសុវត្ថិភាព នៅ ពេលនាវាចូលចតហើយ ក្រុមនាវឹកនឹងដើរទស្សនាតាមកំពង់ផែ និងតាមទីក្រុង ព្រមទាំងមានពិធីជប់លៀង លើនាវាផងដែរ។

លោកវីរនាវីឯក Brad Lee បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលមានពីរផ្នែក ពាក់ព័ន្ធកងនាវាជើងទឹកដែលយើង ធ្វើលំហាត់បណ្តុះបណ្តាលបច្ចេកវិទ្យា ការបណ្តុះបណ្តាលលើនាវា។ ចំណែកខាងម៉ារីន នឹងមានលំហាត់ ផ្សេងទៀត ហើយកងទ័ពម៉ារីនបើកវគ្គបណ្តុះបណ្តាលជាមួយកងទ័ពកម្ពុជា គឺជាការបណ្តុះបណ្តាលក្នុងព្រៃ ជារបៀបទ័ពព្រៃ ដោយការបណ្តុះបណ្តាលជាក្រុមៗ ផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ចែករំលែកឲ្យ គ្នាទៅវិញទៅមក ដើម្បីឲ្យការបណ្តុះបណ្តាលនេះមានប្រសិទ្ធភាពតាមលក្ខណៈទ្រង់ទ្រាយតូចនៃអង្គភាព
ផ្សេងៗ។

លោកមេបញ្ជាការវានា USS ESSEX មានប្រសាសន៍ថា គម្រោងដើម្បីសមយុទ្ធយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក រៀបចំជាច្រើនខែមកហើយ ក្នុងដំណើរទស្សនកិច្ចរបស់នានា និងសមយុទ្ធយោធារវាង ប្រទេសទាំងពីរ មិនមានការពាក់ព័ន្ធរវាងព្រំដែនកម្ពុជា និងថៃទេ។ សមយុទ្ធទ្វេភាគីនេះ មានកងម៉ារីននៃ សហរដ្ឋអាមេរិក ចូលរួមចំនួន ៣៥០នាក់ ក្នុងការបណ្តុះបណ្តាលលំហាត់យោធា២ ឬបីកន្លែង។

ចំពោះសមយុទ្ធទ្វេភាគីនៅកម្ពុជា ខុសគ្នាទៅនឹងសមយុទ្ធនៅប្រទេសថៃ ព្រោះនៅប្រទេសថៃគេធ្វើសមយុទ្ធ
ដោយមានការចូលរួមគ្រប់ផ្នែកទាំងអស់ ដោយសារតែសមយុទ្ធនៅថៃ យើងមានទំនាក់ទំនងយូរជាងកម្ពុជា ហើយសង្ឃឹមថា នៅពេលខាងមុខ ការបណ្តុះបណ្តាលធ្វើសមយុទ្ធនៅកម្ពុជាមានលក្ខណៈប្រហាក់ប្រហែល
គ្នាដូចសមយុទ្ធនៅថៃផងដែរ។ លំហាត់សមយុទ្ធកងទ័ពជើងទឹកនៅកម្ពុជា ជាការផ្លាស់ប្តូរបទពិសោធន៍ក្នុង ប្រតិបត្តិការទ័ពព្រៃ ជាការផ្លាស់ប្តូរខ្លឹមសារប្រធានបទជំនាញនៅទីតាំងហ្វឹកហាត់ ផ្នែករក្សាសន្តិភាព
និងទំនាក់ទំនងក្នុងសកម្មភាពជាភាសាអង់គ្លេស និងគម្រោងសហគមមូលដ្នានផងដែរ។

គួរបញ្ជាក់ថា អង្គភាពកងម៉ារីនលេខ ៣១ ប្រជាំបរទេសរបស់សហរដ្ឋអាមេរិក រួមមានទាហានម៉ារីន និងទាហានជើងទឹកចំនួនជាង ២២០០នាក់ ហើយមាន៤ផ្នែក គឺផ្នែកក្រុមឧទ្ធម្ភគចក្រមធ្យមលេខ ២៦២ (មានកម្លាំងជំនួយ និងវរៈសេនាតូចលេខ ៣១ សម្រាប់ជួយផ្នែកភស្តុភារ និងពេលប្រយុទ្ធ ហើយសមយុទ្ធ ចាប់ផ្តើមពីថ្ងៃទី២៧ កុម្ភៈ ដល់ ថ្ងៃទី ០២ មីនា ឆ្នាំ ២០១១៕
ដោយលោក ងូ សុមុនី

    Download PDF

Comment on this article