នាយករដ្ឋមន្រ្តីថៃសារភាពថា កាន់សញ្ជាតិអង់គ្លេសមែន
ប្រែដោយលោក ប៉ិន មឿន AKP ភ្នំពេញ—
តាមប្រភព ស៊ីនហួ ឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីថៃលោក អាភីស៊ីត វិជ្ឆាជីវ៉ា បានសារភាពថា លោកបានកាន់សញ្ជាតិអង់គ្លេសមែន ប៉ុន្តែមិនដែលបានទទួលផលប្រយោជន៍ ណាមួយ ពីភាពជាពលរដ្ឋមួយរូបរបស់ចក្រភពអង់គ្លេសឡើយ ។
លោកអាភីស៊ីត បានប្រកាសប្រាប់សភាថា លោកកើតនៅញូវខេថឹល ( Newcastle )ក្នុងប្រទេស អង់គ្លេស ហើយនៅពេលនោះ លោកបានក្លាយទៅជាសញ្ជាតិអង់គេ្លសមួយរូប ដោយស្វ័យប្រវត្តិ ។ ឳពុកម្តាយរបស់ខ្ញុំជាជនជាតិថៃ ។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា នៅពេលខ្ញុំកំពុងសិក្សាក្នុងប្រទេសអង់គ្លេស ខ្ញុំសិក្សាក្នុង ឋានៈជាជនបរទេសមួយរូប ។ ប្រសិនបើខ្ញុំប្រើប្រាស់ខ្លួនក្នុងឋានៈជាជនជាតិអង់គ្លេសមួយរូបនោះ ខ្ញុំ នឹង មិនត្រូវបង់ថ្លៃឈ្នួលសាលាទេ ។
កាលពីថ្ងៃពុធសមាជិកសភាតំណាងបានពិភាក្សាគ្នាស្តីពីការអនុវត្តន៏របស់រដ្ឋាភិបាល លោកអាភី ស៊ីត ក្នុងឆ្នាំ២០០៩ ជារបៀបវារៈយឺតមួយ ដែលសភាត្រូវធ្វើការពិភាក្សាកាលពីឆ្នាំកន្លងទៅ ។ កិច្ចប្រជុំនោះ ត្រូវបានផ្សាយបន្តផ្ទាល់នៅទូទាំងប្រទេសតាមទូរទស្សន៏រដ្ឋ ។
លោកអាភីស៊ីត បាននិយាយថា លោកបានដាក់ជូននូវរបាយការណ៌នៃការអនុវត្តន៏របស់រដ្ឋាភិ បាល លោកដល់សភាចាប់តាំងពីខៃឧសភា ឆ្នាំ២០១០ ប៉ុន្តែវាជាការសំរេចរបស់សភាក្នុងការកំណត់ កាលបរិច្ឆេទមួយស្តីពីការពិភាក្សាគ្នារស់ខ្លួន ។
លោកបាននិយាយថា លោកតែងតែចង់បានទៅជាជនជាតិថៃមួយរូប ប៉ុន្តែមិនបោះបង់ចោល សញ្ជាតិអង់គ្លេសរបស់លោកទេ ពីព្រោះលោកមើលមិនឃើញនូវហេតុផលណាមួយក្នុងការធ្វើដូច្នេះ ឡើយ ។
លោកនាយករដ្ឋមន្ត្រី កំពុងនិយាយអំពីសញ្ជាតិពីររបស់លោក ដូចដែលបានចង្អុលបង្ហាញ ដោយលោកជាទូពន ព្រំផាន សមាជិកសភាប្រឆាំងនៅក្នុងការពិភាក្សារបស់លោក ៕
| Tweet |
|
|
|
|
|
|
|
|||||











