ឯកឧត្តម ហោ ណាំហុង ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលី ប្រចាំនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ –

ឧបនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានទទួលជួបពិភាក្សា ការងារជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំនៅកម្ពុជា ឯកឧត្តម Tuvdendorj Janabazar កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ នៅភ្នំពេញ។

កិច្ចពិភាក្សាបានផ្ដោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។នាឱកាស នោះដែរ ឯកឧត្តម ហោ ណាំហុង បានមានប្រសាសន៍ថា និងអញ្ជើញនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ការបរទេសម៉ុងហ្គោលី មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងពេលសមស្របណាមួយ។

រូបថតៈ ជឹម ណារី

    Download PDF

Comments are closed.