មន្រ្តីធនាគារកណ្តាល១៨ ប្រទេស បានជួបពិភាក្សារកវិធានការ រក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់
AKP ភ្នំពេញថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២–
ក្រុមមន្រ្តីជាន់ខ្ពស់របស់ធនាគារកណ្តាលមកពី១៨ប្រទេសនៅក្នុងតំបន់ បានជួបជុំគ្នានៅ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១២ ដើម្បីចូលរួមនៅក្នុងការខិតខំប្រឹង ប្រែង និងការរិះរកយុទ្ធសាស្រ្តសម្រាប់ការទប់ស្កាត់ និងដោះស្រាយបញ្ហាវិបត្តិហិរញ្ញវត្ថុ សំដៅ ថែរក្សាការពារស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។
ថ្លែងបើកនៅក្នុងសិក្ខាសាលាស្ដីពីការទប់ស្កាត់ និងរិះរកវិធីសាស្រ្តសម្រាប់ការដោះ ស្រាយបញ្ហាវិបត្តិហិរញ្ញវត្ថុ របស់បណ្ដាមន្រ្តីធនាគារ កណ្តាលចំនួន១៨ ប្រទេសនៅក្នុងតំបន់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា ការ រៀបចំសិក្ខានេះ ឡើងក្នុងគោលបំណង ដើម្បីបង្ហាញឲ្យឃើញអំពីសារសំខាន់ សម្រាប់ការ ទំនាក់ទំនងរវាងស្ថិរភាពហិរញ្ញវត្ថុ និងស្ថិរភាព ថ្លៃ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុដែលបានកើតឡើង កាលពីពេលថ្មីៗ កន្លងមកនេះ ដើម្បីជួយជំរុញដល់ថ្នាក់ដឹកនាំរបស់បណ្ដាប្រទេសទាំង១៨ ក្នុង ការជួបជុំពិភាក្សាគ្នា នៅក្នុងសិក្ខាសាលាដ៏មានសារសំខាន់ សម្រាប់រិះរកវិធានការណ៍ និងយន្តការដោះស្រាយ ដោយសំដៅទប់ ស្កាតវិបត្តិហិរញ្ញវត្ថុ នៅក្នុងតំបន់ ។
ឯកឧត្តមទេសាភិបាលបានបញ្ជាក់ថា ចំពោះសេដ្ឋកិច្ចកម្ពុជាវិញបានបន្តកើនឡើងក្នុង ល្បឿនមួយគួរឲ្យកត់សម្គាល់ ដោយឯកឧត្តមលើក ឡើងថា តាមការព្យាករណ៍របស់រាជ រដ្ឋាភិបាល រំពឹងថា នៅឆ្នាំ ២០១២ នេះ កំណើនសេដ្ឋកិច្ចនឹងកើនឡើង ប្រមាណ ៧ ភាគរយ ធៀប នឹង ៧,១ ភាគរយ នៅឆ្នាំ ២០១១ ។
តាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញនូវការព្យាករណ៍មួយឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចនៅសហគមន៍អឺរ៉ុបអាចមាន និន្នាការធ្លាក់ចុះក្នុងកម្រិតមួយទាប ខណ:ដែល ប្រទេសជឿនលឿនមួយចំនួននៅក្រៅតំបន់អឺរ៉ុប រួមទាំងប្រទេសជប៉ុនផង កំពុងប្រឈម នឹងកំ ណើនទាបនៅឡើយ ។
សូមបញ្ជាក់ថា សិក្ខាសាលាសម្រាប់មន្រ្តីធនាគារកណ្តាលចំនួន១៨ ប្រទេសនៅក្នុងតំបន់ បានរៀបចំធ្វើចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា នៅខេត្តសៀមរាប ដោយមានការចូលរួម ពីសំណាក់ទេសាភិបាលរងមកពីប្រទេសចំនួន ១៨ ក្នុងនោះ ក៏មានការចូលរួមពីស្ថា ប័នហិរញ្ញវត្ថុ អន្តរជាតិមួយចំនួន ដូចជា ធនាគារកណ្តាលសម្រាប់ការទូទាត់អន្តរជាតិ និងវិទ្យាស្ថានហិរញ្ញវត្ថុ អន្តរជាតិ ជាដើម ៕ ដោយលោក អ៊ុន រិទ្ធី
| Tweet |
|
|
|
|
|
|
|
|||||











