អាជ្ញាធររាជធានីភ្នំពេញដុតកម្ទេចគ្រឿង​ញៀន​គ្រប់ប្រភេទ​ទម្ងន់​ជាង​១​តោន​

AKP ភ្នំពេញ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២—

មន្រ្តីអាជ្ញាធរពាក់ព័ន្ធ រួមនឹងមន្រ្តីសាលាដំបូងរាជធានីភ្នំពេញជាច្រើនរូបបានចូលរួមដុតកម្ទេចគ្រឿងញៀនជាច្រើនប្រភេទដែលមានទម្ងន់ជាង១តោននៅព្រឹកថ្ងៃទី២៨ខែសីហា ឆ្នាំ២០១២នេះ នៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌមានជ័យរាជធានភ្នំពេញ ។

លោក សុខ រឿន ព្រះរាជអាជ្ញារងសាលាតំបូងរាជធានីភ្នំពេញ បានឱ្យដឹងថាគ្រឿងញៀនដែលត្រូវបានដុតកម្ទេចចោលនៅព្រឹកនេះគឺចែកចេញជាពីរប្រភេទទី១ គ្រឿងញៀនប្រភេទ ដែលអាចបំផ្លាញដោយការដុត និងទី២ គ្រឿងញៀន ដែលបំផ្លាញ ដោយសារធាតុបន្សាប ។ យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រឿងញៀនទាំងនោះមាន ប្រភេទគ្រាប់កូកូ ចំនួន ៧៤កេស ស្មើនឹង៧លានគ្រាប់ យ៉ាម៉ាឬយ៉ាបា ៩៦.៥៩៨គ្រាប់ ម្សៅម៉ាទឹកកក ចំនួន៩.២០១,៦៧ក្រាម ,ហេរូអ៊ីនចំនួន៣.៥៨៣ក្រាម ,កូកាអ៊ីន ចំនួន ២.៩៧៣ក្រាម , រួមនឹងគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ គ្រឿងញៀន មួយចំនួនធំទៀត ។

ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងថាគ្រឿងញៀន ដែលបំផ្លាញចោលនៅពេលនេះជាលើកទី៧ ដែលគ្រឿង ញៀនពិតជាមានគ្រោះថ្នាក់ធំដល់កម្ពុជា។ រយៈពេលប៉ុន្មានខែនេះសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន បានចំនួន ១៧ករណីឃាត់ខ្លួនមនុស្សបាន ចំនួន៤៨នាក់ និងបានបញ្ជូនទៅកាន់តុលាការរួចហើយដែរ។  ឯកឧត្តមបន្ដថា បញ្ហាគ្រឿងញៀនត្រូវបានរំខាន ដល់សុខ មាលភាពសង្គម ដូចជា ការចម្លងមេរោគអេដសិ៍ អំពើភេរវកម្ម ការលាងលុយកខ្វក់  ការជួញដូរអាវុធ ការជួញដូរមនុស្ស ការប្រើអំពើហិង្សា ក្នុងគ្រួសារ ។  ហើយការលំបាកបំផុតនោះ គឺគ្រួសារដែលមានកូនប្រើប្រាស់គ្រឿងញៀនប្រកានេះ បានឱ្យសង្គមគ្រួសាររបស់ពួកគេ មាន ការខ្វល់ខ្វាយក្នុងចិត្ដមិនអាចប្រកបរបររកស៊ី ឬបំពេញការងារបានពេញលេញដូចធម្មតា ធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចមានការធ្លាក់ចុះ ក្នុង ខណៈ ដែលគ្រួសារកំពុងរងគ្រោះស្រាប់ទៅហើយនោះ ។

លោកក៏បានស្នើឱ្យ មាតា បិតា អាណាព្យាបាល សូមជួយ ផ្ដល់ឱវាទដល់បុត្រ ធីតា របស់ខ្លួនឱ្យពួកគេបានចូលរៀនសូត្រ គ្រប់ៗគ្នា ហើយ ត្រូវពន្យល់ឱ្យពួកគេរៀនចាប់យកអាជីបជំនាញ ណាមួយច្បាស់លាស់ដោយ មិន ចំាបាច់ចំណាយពេលវេលាជាមួយគ្រឿងញៀន ពិសេស ក្មួយៗត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើត្រូវមានការទទួលខុសត្រូវចំ ពោះខ្លួនឯង ចំពោះមិត្ដភ័ក្ដិ  និងត្រូវបដិសេធចំពោះគ្រឿងញៀន គ្រប់ប្រភេទ។   មានតែវិធានការបែបនេះទេ   ដែលយើងទំាងអស់គ្នារួមជាមួយអាជ្ញាធរមូលដ្ឋាន គ្រជាន់ថ្នាក់បានចូលរួមជាមួយរាជរដ្ឋាភិ បាល កាត់បន្ថយនូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព គឺរួមគ្នាលប់បំបាត់ ភូមិគ្មានគ្រឿងញៀន  សហគមន៍គ្មានគ្រឿងញៀន   សង្កាត់ គ្មានគ្រឿងញៀន នេះជាគោលបំណងដែលយើងទំាងអស់គ្នាចង់បាន៕ ដោយលោក សួស សំរិត

    Download PDF

Comments are closed.