ស្រុកព្រៃនប់នឹងបញ្ចប់ការងារធ្វើស្រែវស្សានៅដំណាច់ខែសីហានេះ
AKP ខេត្តព្រះសីហនុ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១២—–
មន្រ្តីក្សេត្រសាស្រ្តមួយរូបបានប្រាប់ AKP ថា ស្រុកព្រៃនប់ដែលជាមជ្ឈមណ្ឌលផលិតស្រូវដ៏ធំ របស់ខេត្ត ព្រះសីហនុ នឹងបញ្ចប់ការធ្វើស្រែវស្សានៅដំណាច់ខែសីហា ឆ្នាំ២០១២ខាងមុខនេះ នៅលើផ្ទៃដីទូទាំងស្រុក សម្រាប់ធ្វើស្រែវស្សាមានចំនួន ១៦.០០០ហិកតា ក្នុងចំនួននេះកើនជាងឆ្នាំ ២០១១ ចំនួន១៥០០ ហិកតា។
បច្ចុប្បន្នកសិករទាំង១៤ឃុំ សម្រេចធ្វើស្រូវគ្រប់ប្រភេទបាន ១៤.០៨០ ហិកតា ក្នុងនោះមានស្រូវ ស្រាលចំនួន១.៥៦២ហិកតា ស្រូវកណ្តាលចំនួន៦៦៩៨ហិកតា ស្រូវធ្ងន់ ២០១០ហិកតា និងស្រូវពង្រោះ ៣៨១០ហិកតា។
លោក សុក រី ប្រធានការិយាល័យក្សេត្រ នៅមន្ទីរកសិកម្មខេត្តព្រះសីហនុបានឲ្យដឹងផងដែរថា ស្ថានភាពបង្ក បង្កើនផលនៅឆ្នាំនេះមានសភាពល្អប្រសើរ ដោយសារមានភ្លៀងធ្លាក់ជោគជាំ តាំងពីដើម រដូវបង្កភាពងាយ ស្រួលដល់កសិករក្នុងការភ្ជួររាស់ពុំបានបង្កជាទឹកជំនន់ នាំឲ្យរលួយស្រូវឡើយ។
ទោះ ជាមានសត្វល្អិតតិចតួចបំផ្លាញស្រូវ ក៏កសិករប្រចាំស្រែមានសមត្ថភាពបង្រ្កាបដោយខ្លួនឯង មិនចាំបាច់ ត្រូវការជំនួយពីសមត្ថកិច្ចនោះឡើយ។ តទៅខាងមុខ ការធ្វើស្រូវវស្សាបញ្ចប់ដោយល្អ និងអស់ផ្ទៃដី ។
លោកប្រធានក្សេត្រសាស្រ្តបានបញ្ជាក់បន្ថែមថា កសិករស្រុកព្រៃនប់បាននាំគ្នានិយមធ្វើស្រែ វស្សា ប្រើពូជ ក្នុងស្រុក និងពូជនាំចូលពីប្រទេសជិតខាង ដូចពូជឈ្មោះសជាតិ សសាឡង ហាយរិន រំដួល ។ល។
ដែលជាពូជស្រូវកណ្តាល និងធ្ងន់ទៅនឹងស្ថានភាពផ្ទៃដីដែលមានទឹកជ្រៅ ។ ដោយឡែក ពូជស្រូវពិសោធន៍ ដែលទើបនឹងបង្កើតថ្មីកសិករបាន នឹងកំពុងសាកល្បងស្ទូងក្នុងមមមមមួយគុម្ភមួយ សរសៃសំណាបជា ប្រ ភេទស្រូវស្រាល ឆ្នាំ២០១១កន្លងមកស្រុកព្រៃនប់ធ្វើស្រែវស្សាបាន១៤៥០០ហិកតា ពុំមានខូចខាតឡើយ និងទទួលទិន្នផលជាមធ្យម ២,៧៨តោន ក្នុងមួយហិកតា ៕
( ដោយលោក ស្វាយ កេតថាណា ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











