អាជ្ញាធរស្រុករតនមណ្ឌល និងកងឯកភាពកំចាត់មីនទី២ នាំយកគ្រឿងឧបភោគ បរិភោគជូនដល់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ
AKP ខេត្តបាត់ដំបង ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១២—–
អាជ្ញាធរស្រុករតនមណ្ឌល និងកងឯកភាពកំចាត់មីនទី២ បានចុះសួរសុខទុក្ខ និងបាននាំយកនូវ គ្រឿងឧប ភោគបរិភោគ ទៅឧបត្ថម្ភដល់ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលកំពុងវាស់វែងដីធ្លីជូន ប្រជាពលរដ្ឋ នៅភូមិអូរដារ និងភូមិអូរល្មូន ក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
លោក ណៃ ស៊ីម៉ុន ប្រធានក្រុមទី១៣៣ យុវជនស្ម័គ្រចិត្តសម្តេចតេជោដែលកំពុងឈរជើងនៅ តំបន់នោះបាន ឲ្យដឹងថា ក្រុមលោកបានមកបោះទីតាំង តាំងពីថ្ងៃទី២០ ខែសីហា រហូតមកដល់ពេលនេះ បានវាស់វែងដីជូន ប្រជាពលរដ្ឋបានចំនួន៩៧ក្បាលដី សម្រង់បញ្ជីឈ្មោះ បាន៧៨ក្បាលដី សរុបលទ្ធផល បាន២៩៥ហិកតា ហើយប្រជាជនដែលត្រូវបានទទួលដីមានចំនួន៧៧២ គ្រួសារ និងផ្ទៃដីសរុប ៤.៦៤១ហិកតា ។
លោក ព្រីង បញ្ញារិទ្ធ ប្រធានកងឯកភាពកំចាត់មីនទី២ បានឲ្យដឹងថា គ្រឿងឧបភោគដែលយក មកឧបត្ថម្ភ ដល់ ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ នៅពេលនេះរួមមានមី៣កេស ទឹកសុទ្ធ ៤កេស ទឹកផ្លែឈើ ១កេសធំ សាច់គោ៥គីឡូត៍ក្រាម មាន់ចំនួន៥ក្បាល ដោយឡែកទឹកសុទ្ធចំនួន១៥យួរ និង ៥កេស ស្បែកជើងប៉ារ៉ាចំនួន១៩គូរ ជាអំណោយរបស់ឯកឧត្តម ហេង រតនា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជា ណាចក្រកម្ពុជា និងជាអគ្គនាយក CMAC តាមរយៈកងឯកភាពកំចាត់មីន ទី២ បាត់ដំបង និងបានផ្តល់នូវផែនទី ដើម្បីជាជំនួយស្មារតីដល់ក្រុមយុវជនស្ម័គ្រចិត្ត និងអប់រំឲ្យយល់ដឹង ពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ សូមកុំប៉ះពាល់ ។
ចុងក្រោយលោក សើ សាម៉េត អភិបាលស្រុករតនមណ្ឌលបានមមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុម យុវជនស្ម័គ្រចិត្ត ដែកបានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចចុះវាស់វែងដីធ្លីជូនប្រជាពល រដ្ឋ និងធ្វើឲ្យ ប្រជាពលរដ្ឋទទួលបាននូវប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីយ៉ាងពិតប្រាកដ ៕
( ដោយលោក ឡេង ហុក ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











