ព្រះករុណាព្រះមហាក្សត្រកម្ពុជា យាងនិវត្តន៍មកកាន់មាតុប្រទេសវិញ

AKP ភ្នំពេញថ្ងៃទី២០ ខែសីហា  ឆ្នាំ២០១២—
 បន្ទាប់ពីបានគង់ប្រដាប់ពិនិត្យព្រះរាជសុខភាព និងសាកសួរសុខទុក្ខ សម្តេចឳ  សម្តេចម៉ែ ព្រម ទាំងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការ នៅឯសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាង៣សប្តាហ៍ នោះ នាវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី ១៨ ខែសីហា ២០១២ ព្រះកុរណាព្រះបាទសម្តេច ព្រះ បរាមរាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេស វិញ ហើយតាមព្រះទីនាំងយន្តហោះពិសេស។
 យាង និងអញ្ជើញទទួលព្រះរាជដំណើរការនិវត្តន៍ របស់ព្រះករុណាដល់ព្រះលានយន្តហោះអន្តរ ជាតិភ្នំពេញ គេសង្កេតឃើញមានវត្តមាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម  ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការ និងរាជវង្សនុវង្ស យ៉ាងច្រើនកុះករ។ ដោយឡែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះដែរ។

 គួរបញ្ជាក់ដែរថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជា ណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១២ ដើម្បីពិនិត្យព្រះរាជសុខភាព និងសាកសួរសុខទុក្ខសម្តេចឪ និងសម្តេចម៉ែ ៕
ដោយលោក ជឹម ណារី

    Download PDF

Comments are closed.