វិបស្សនានៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានបញ្ចប់

AKP ភ្នំពេញថ្ងៃទី២០  ខែសីហា   ឆ្នាំ២០១២—

 នៅមជ្ឈមណ្ឌលកោះពេជ្រនារសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១២ គណៈកម្មាធិការដឹកនាំការ ងារ កែទម្រង់ការគ្របគ្រងហិរញ្ញវត្ថុសាធារណៈបានបញ្ចប់វិបស្សនា កម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដែលបានដំណើរការរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២។កម្ម វិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អូន ព័ន្ធមុ នីរ័ត្ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រជាប្រធាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង ស្ថាប័នចំនួន៣៨ តំណាងដៃគួអភិវឌ្ឍន៍ ទីប្រឹក្សាជាតិនិងអន្តរជាតិ និង តំណាងអង្គការក្រៅរដ្ឋាភិបាល ។ ដំណើរការនៃបស្សនាប្រព្រឹត្តិទៅដោយរលួន មានការរៀបចំបទ បង្ហាញតាមកម្មវិធីនីមួយៗ  និងការចូលរួមពិភាក្សាផ្តល់យោបល់យ៉ាងសកម្មនិងផុសផុលពីសំណាក់តួ អង្គពាក់ព័ន្ធក្នុងការដឹកនាំការអនុវត្ត ក៏ដូចជាការគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ដោយទទួលបានផ្លែផ្កា និងជោគជ័យតាមការគ្រោងទុក។ ឆ្លងតាមវិបស្សនារយៈពេលពីរថ្ងៃនេះ ទាំងថ្នាក់ ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្នាក់ជាតិនិងនៅថ្នាក់រាជធានី ខេត្ត ទាំងថ្នាក់ ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងស្ថាប័នទាំង៣៨ ដែលបាននិងកំពុងចូលរួមផ្ទាល់លើការងារដឹកនាំ និង អនុវត្តន៍កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងអស់គ្នា សុទ្ធតែបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយកំណែទម្រង់របស់រដ្ឋាភិបាបល ហើយក៏បានមើលឃើញនិងយល់ដឹងដោយ ខ្លួនឯងផ្ទាល់កាន់តែច្បាស់ អំពីសារសំខាន់និងភាពចាំបាច់នៃការងារកែទម្រង់ដែលបានដាក់ចេញដោយ យុទ្ធសសាស្រ្តចតុកោណដំណាក់កាល ទី២ របស់រាជរដ្ឋភិបាល។

 ទាំងភាគីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ ក៏មានមោទនភាពផងដែរ ចំពោះសមិទ្ធផលដែលសម្រេច បានកន្លងមក ព្រមទាំងមើលឃើញយ៉ាងច្បាស់និងទទួលស្គាល់ថា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈដែលបាននិងកំពុងអនុវត្តមកទល់សព្វថ្ងៃ គឺស្ថិតក្នុងគន្លងផ្លូវត្រូវឆ្ពោះទៅសម្រេចការ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាមួយស្របតាមស្តង់ដារអន្តរជាតិ។

 ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមជាប្រធានគណៈកម្មាធិការកដឹកនាំការងារកែ ទម្រង់ការ គ្រប់គ្រងហិញ្ញវត្ថុសាធារណៈ បានធ្វើការសំយោគប្រកបដោយគតិវិនិច្ឆ័យនូវរាល់មតិយោបល់ នៃអង្គ វិបស្សនា និងដាក់ចេញនូវវិធានាការសម្រាប់កិច្ចដំណើរការការបន្តនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញ វត្ថុសាធារណៈ ព្រមទាំងគូសបញ្ជា់អំពីភាពជឿទុកចិត្តបានជាមួលដ្ឋានលើថវិកាដែលនៅតែរក្សា បាន ទោះបីជាកម្ពុជាឆ្លងកាត់ការលំបាកនៃវបត្តិកលយុគហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោក ព្រមទាំង គ្រោះធម្មជាតិ និងសន្តិសុខព្រំដែន ការបង្កើតគណនេយ្យភាពហិរញ្ញវត្ថុនិងការត្រៀមលក្ខណៈសម្រាប់ ជំហានបន្ទាប់នៃកម្ម ធីកែទម្រង់មានវឌ្ឍនភាពសមស្រប ទោះបីមានការយឺតយ៉ាវខ្លះបណ្តាលពីបញ្ហាប្រ ឈមមួយចំនួនក៏ដោយ។ 

ឆ្លើយតបនឹងបញ្ហាគម្រោងគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យាដែលជាឧបករណ៍ ស្នូលនៃការកែលម្អ គណនេយ្យភាព ដែលមានភាពយឺតយ៉ាវក្នុងការដាក់អនុវត្ត ឯកឧត្តម បានបញ្ជាក់អំពីការសន្យារបស់ ដៃគូអភិវឌ្ឍន៍ ក្នុងការបម្រុងហិរញ្ញប្បទានសម្រាប់គម្រោងប្រព័ន្ធព័ត៌មាន វិទ្យា និងជំរុញឱ្យមានការយក ចិត្តទុកដាក់ លើការងារត្រៀមលក្ខណៈជាស្ថាប័នសម្រាប់គម្រោងផងដែរ  ទន្ទឹមនេះ ការសាងសមត្ថភាពមន្រ្តីរាជ ការត្រូវអនុវត្តបន្តដែលអាចត្រូវគាំទ្រដោយថវិការដ្ឋាភិបាល និងដៃ គូអភិវឌ្ឍន៍ ព្រមជាមួយការគ្រប់គ្រង ការផ្លាស់ប្តួរដែលត្រូវអនុវត្តន៍ជាជំហានៗផងដែរ។

 តាមរយៈសុន្ទរកថា ថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានរំលឹកជាថ្មី និងគូស បញ្ជាក់ឡើងវិញអំពីគោលនយោបាយ និងគោលជំហរដ៏ត្រឹមត្រូវនិងច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចាត់ទុកការងារកំណែ ទម្រង់ គឺជាចំណុចស្លាប់រស់ ដែលត្រូវអនុវត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានជំរុញឱ្យ គ្របតួអង្គពាក់ ព័ន្ធត្រូវបន្តការប្រឹងប្រែងរួមគ្នាថែមទៀតដើម្បីសម្រេចបានសមិទ្ធផលថ្មីៗក្នុងក្របខ័ណ្ឌនៃ សកម្មភាពកំណែទម្រង់ ទាំងលើការដ្ឋានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដែលការដ្ឋានទាំងបីនេះមានមុំប្រសព្វ គ្នាជាច្រើនកន្លែងទាំង ក្នុងផ្នែកគោលនយោបាយ យុទ្ធសាស្រ្តនិងផែនការសកម្មភាព ហើយត្រូវចាត់ទុក កម្មវិធីកែទម្រង់ គឺជារបស់យើង និងក៏ដើម្បីខ្លួនយើងផដែរ។ គ្រប់ក្រសួងស្ថាប័ន ត្រូវខិតខំបង្កើន សកម្មភាពស្ថាប័ន និងបុគ្គលប្រកាន់ខ្ជាប់អភិក្រមសកម្មគ្រប់គ្រងក្នុងការងារ រក្សាឱ្យបានភាពជាម្ចាស់ លើការដ្ឋានកំណែទម្រង់ ត្រូវមានគណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខនាទី និងភារកិច្ច របស់ខ្លួន បន្តកិច្ចសហការគាំទ្រទៅវិញទៅមក ទាំងក្នុងរង្វង់ក្រសួងស្ថាប័ន ត្រូវបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងគ្រប់គ្រង និងកៀគរចំណូលពីគ្រប់ប្រភពទាំងអស់សម្រេចឱ្យបានពេញលេញ និងបង់ចូល ពាងទឹករួមគណនីទោលរតនាគារជាតិឱ្យបានមួយរយភាគរយតាមច្បាប់ កំណត់និងទាន់ពេលនិងឱ្យមាន ការយកចិត្តទុកដាក់ថែមទៀតលើការងារគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធ ភាព និងតម្លៃសេដ្ឋកិច្ចខ្ពស់៕ 

ដោយលោក ជឹម ណារី

    Download PDF

Comments are closed.