ធុរជនម៉ាឡេស៊ី ស្វែងយល់ពីសក្តានុពល និងធុរកិច្ចក្នុងខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១២—
ជំនួបរវាងសភាពាណិជ្ជកម្ម និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាខាខេត្ត ព្រះសីហនុ ជាមួយនឹងសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសម៉ាឡេស៊ីចំនួន៣៦នាក់ ដឹកនាំដោយលោក TAN SRI DATO SOONG SIEW HOONG ប្រធានគណៈកម្មាធិការពាណិជ្ជកម្ម និងឧស្សាហកម្ម អន្តរជាតិម៉ាឡេស៊ី នៅសណ្ឋាគារខ្សាច់មាសខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២។
លោក វណ្ណ សុខហេង អ្នកសម្របសម្រួល និងជាអគ្គនាយកសម្ព័ន្ឋសមាគមន៍សហគ្រាសធុនតូច និងមធ្យ មកម្ពុជាសាខាខេត្តព្រះសីហនុ បានថ្លែងទៅកាន់សភាពាណិជ្ជកម្មរបស់ប្រទេស ម៉ាឡេស៊ី ដែលបាន អញ្ជើញ មកពីទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីថា ការជួបជុំគ្នារវាងពាណិជ្ជករនៃខេត្តព្រះសីហនុ នៃ ព្រះរាជាណាចក្រ កម្ពុជា និងពាណិជ្ជករទីក្រុងកូឡាំពួរ នៃប្រទេសម៉ាឡេស៊ី គឺជាការបើកនូវទំព័រ ប្រវត្តិសាស្រ្តថ្មីមួយទៀត របស់ ខេត្តព្រះសីហនុ ក្នុងការវិនិយោគលើគ្រប់វិស័យហើយវាក៏ជា ពន្លឺមួយ សម្រាប់បំភ្លឺផ្លូវដល់អ្នកជំនួញ ឬ ពាណិជ្ជករ ក្នុងខេត្តព្រះសីហនុ ដែលមានបំណងចង់មករកស៊ីបណ្តាក់ទុក ក៏ដូចជាការចាប់ដៃគូជាមួយប្រទេស ម៉ាឡេស៊ី ក្នុងការធ្វើអាជីវកម្ម របស់ខ្លួនទទួលបានលទ្ធផលល្អ។
ឯកឧត្តម សុខ សុង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានថ្លែងអំណរគុណដល់គណៈប្រតិ ភូរបស់ ប្រទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សកិច្ច សិក្សាស្វែងយល់អំពីសក្តានុពលក្នុងខេត្តព្រះ សីហនុ និងធុរកិច្ចពាណិជ្ជកម្ម ពិសេសក្នុងការបណ្តាក់ទុន និងចាប់ដៃគូរធ្វើពាណិជ្ជកម្ម ជាមួយនឹងសភា ពាណិជ្ជកម្មខេត្តព្រះសីហនុ នឹងសម្ព័ន្ឋសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជាសាខាខេត្តព្រះ សីហនុរវាងពាណិជ្ជករ អាជីវករទាំងអស់ក្នុងខេត្តព្រះសីហនុ។ ការរកឃើញដៃគូពាណិជ្ជកម្ម នៅលើទឹក ដីខេត្តព្រះសីហនុ ដើម្បីបង្កើនភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រ ជួយជំរុញសេដ្ឋកិច្ចជាតិ ពិសេសជំរុញ សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឲ្យមានសន្ទុះលឿនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋមានការធ្វើ ចៀសវាងការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ។
លោក តាន់ ស្រ៊ីដាតុ ស៊ុង ស៊ីវហ៊ុន បានថ្លែងអំណរគុណដល់ សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ដែលបានផ្តល់កិត្តិយស និងការគាំទ្រយ៉ាងពេញទំហឹងក្នុងសកម្មភាពទស្សនកិច្ច ចាប់ដៃគូធ្វើការសិក្សា ស្វែងយល់ពីសក្តានុពលវិនិយោគ រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ហើយលើសពីនេះទៀត គឺជាការផ្សារភ្ចាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឲ្យកាន់ល្អប្រសើរថែមទៀត។
សូមបញ្ជាក់ផងដែរថា គណៈប្រតិភូប្រទេសម៉ាឡេស៊ី នឹងធ្វើទស្សនកិច្ចនៅតំបន់មួយចំនួនក្នុង ខេត្ត ព្រះសីហនុមាន ដូចជាតំបន់ឆ្នេរសមុទ្ទ កំពង់ផែរអន្តរជាតិ រោងចក្រស្រាបៀរអង្គរ និងធ្វើទស្សនកិច្ច តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៕
ដោយលោក ងូ សុមុនី
| Tweet |
|
|
|
|
|
|
|
|||||











