យេនឌ័រ និងប្រព័ន្ធផ្សព្វផ្សាយត្រូវបានលើកមកពិភាក្សាដោយមន្រ្តីជំនាញ

AKP ភ្នំពេញ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១២—
 សិក្ខាសាលា ស្តីពីយេនឌ័រ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលប្រារព្ធធ្វើនៅសណ្ឋាគារសាន់វេ ក្នុង រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងគោលបំណងផ្តល់នូវចំណេះដឹង ដល់ភ្នាក់ងារប្រព័ន្ធ ផ្សព្វផ្សាយចំនួន៦០រូប មកពីអង្គភាពព័ត៌មានខុសៗគ្នា ដើម្បីឲ្យយល់ច្បាស់អំពីយេនឌ័រ និងបញ្ហា ពាក់ ព័ន្ធនឹង យេនឌ័រ រួមមានបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រ និងមេរោគអេដស៍ និងបញ្ហាដីធ្លី ព្រមទាំង តួនាទី ដ៏សំខាន់ របស់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចូលរួមដោះស្រាយបញ្ហា បាតុ ភាពនៅ ក្នុងសង្គម។

 លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងចំណុចមួយទៀតទាក់ទងទៅ នឹងវិជ្ជាជីវៈ សារព័ត៌មានថា វិជ្ជាជីវៈសារព័ត៌មានបានសំណូមពរ យើងថា យើងគួរតែជៀសវាងដាច់ខាតការ ប្រើប្រាស់ពាក្យ ដែលគ្មានន័យនៅក្នុងអត្ថបទ អ្នកសារព័ត៌មានជានិច្ចកាលយើងត្រូវធ្វើការប្រកួតប្រជែង រវាងកាសែតមួយ និងកាសែតមួយទៀត ដូច្នេះយេនឌ័រជាប្រធានបទមួយលំបាកណាស់ ទាមទារឲ្យ យើងត្រូវចេះជ្រើសរើសមុំមួយ មកសរសេរប្រកួតប្រជែងឈ្នះ នៅក្នុងបន្ទុកព័ត៌មានរបស់យើង។
 លោក ប៉ែន សមិទ្ធិ បានបន្តថា ដូចជាពាក្យស្លោក « សំណាបយោងដី ស្រីយោងប្រុស » តាមពិតទៅ និយមន័យរបស់ពាក្យស្លោកនេះ មិនមែនសំណាបយោងដីទេ គឺដីទេដែលយោងសំណាបនោះ ព្រោះនេះ គឺជាគំនិតដែលនិយាយតៗគ្នា ហើយឥតមានការផ្ទៀងផ្ទាត់អីទេ ចេះតែយកមកប្រើប្រហែល ជាអ្នក ប្រាជ្ញណាមួយ គាត់ត្រូវការពាក្យជួននឹងស្រីយោងប្រុសតែប៉ុណ្ណោះ ដែលនេះលោកគ្រាន់តែទាញ ការចាប់អារម្មណ៍ ពីអ្វីដែលជាពាក្យក្លីសេរមកបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយយើង ក្នុងការសរសេរអត្ថបទ ព័ត៌មាន ត្រូវគិតពីនិយមន័យរបស់ពាក្យដែលយកមកប្រើផងដែរ កុំឲ្យអ្នកអានគេធុញទ្រាន់។ ដូច្នេះលោក គិតថា មានអង្គការ NGO ខ្លះដែលចូលរួមក្នុងសិក្ខាសាលានេះ នឹងជំរុញឲ្យវិស័យយេនឌ័រ និងវិជ្ជាជីវៈ សារព័ត៌មានបានល្អថែមទៀត គួរតែមានការប្រឡងប្រណាំង ឲ្យអ្នកកាសែតសរសេរអត្ថបទពាក់ព័ន្ធលើ យេនឌ័រ និងអំពើហិង្សាយេនឌ័រ និងបញ្ហាអេដស៍ និងយេនឌ័រ និងបញ្ហាដីធ្លី តាមរយៈការផ្តល់រង្វាន់ជាការ ប្រសើរណាស់ ដើម្បីវាស់ស្ទង់កម្រិតយល់ដឹងរបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហាយេនឌ័រទាំងនេះ កម្រិតណា។

 លោកស្រី ជា ស៊ុនដាណែត នាយកមជ្ឈមណ្ឌលព័ត៌មានស្ត្រីបានថ្លែងថា ទាក់ទងទៅ នឹងការប្រើ ប្រាស់ ភាសា ក៏ដូចជាការសរសេរអក្សរសាស្ត្រខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាសព្វថ្ងៃពិនិត្យ ឃើញ មានការខុសឆ្គងច្រើនលើផ្នែកអក្ខរាវិរុទ្ធ ជាពិសេសការនិយាយស្តីរបស់ពិធីករ ពិធីការិនីដែលជាអ្នកសម្រប សម្រួលនៅក្នុងកម្មវិធីតាមស្ថានីយ៍វិទ្យុ និងទូរទស្សន៍ មានការនិយាយស្តីខុសច្រើនណាស់ ដែលទាមទារ ឲ្យអ្នកទទួលខុសត្រូវតាមប្រព័ន្ធផ្សព្វផ្សាយនីមួយៗ លប់បំបាត់ភាពអសកម្មទាំងនេះ ដើម្បីជួយ លើកកម្ពស់ ភាសាអក្សរសាស្ត្រខ្មែររបស់យើង។
 លោកស្រីបានលើកឡើងថា ពិធីករ ពិធីការិនីវិទ្យុ និងទូរទស្សន៍ ស្ទើរគ្រប់ស្ថានីយ៍ភាគ ច្រើនដែលនិយាយ ភាសាខ្មែរមិនត្រូវ ជាពិសេសនៅតាមស្ថានីយ៍ទូរទស្សន៍ថ្មីៗ តែម្តងដែលនិយាយខុសច្រើនជាងគេ ក្នុងមួយ ប្រយោគនិយាយ១០មាត់ មានការនិយាយខុស៨មាត់ទៅហើយ នោះបើតាមលោកស្រីបានតាមដានតាម មើលតាមកញ្ចក់ទូរទស្សន៍រៀងរាល់ថ្ងៃ។ ដូច្នេះបើខ្មែរនិយាយខ្មែរមិនត្រូវជ្រុងផងនោះ វានាំឲ្យ ខ្មាស់ជន បរទេស ដែលបញ្ហានេះយើងគួរសិក្សាឡើងវិញ ដើម្បីជួយលើកតម្កើងការប្រើប្រាស់ភាសាខ្មែរយើង សំខាន់ គឺលោកប្រធានស្ថានីយ៍នីមួយៗ ត្រូវតាមដានត្រួតពិនិត្យមើលផងដែរ ជៀសវាងមានការ ខុសឆ្គងតទៅទៀត៕ ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.