សម្ដេចប្រធានសភា ហេង សំរិន ទទួលជួបឧបនាយករដ្ឋមន្ត្រីវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ –

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សនិងជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រឿងញៀន អេដស៍ និងពេស្យាចារ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នៅភ្នំពេញ។

ក្នុងកិច្ចសំណេះសំណាល សម្ដេចប្រធានរដ្ឋសភា បានទទួលយកសំណើរបស់ឯកឧត្តមឧបនាយក រដ្ឋមន្ត្រីវៀតណាម ដែលសុំឲ្យជួយបង្កលក្ខណៈងាយស្រួលទាំងបែបបទ និងរយៈពេលវេលានៃការ ប្រើប្រាស់ដីសម្រាប់ដំណាំកសិកម្មមានចំការ

កៅស៊ូជាដើម ឲ្យអ្នកវិនិយោគវៀតណាមនៅកម្ពុជា និងធ្វើ យ៉ាងណាជំរុញការបោះបង្គោលព្រំដែនគោករវាង ប្រទេស ទាំងពីរឲ្យបានល្អនិងបានឆាប់។

រូបថតៈ ប៉ាល់ សុង

    Download PDF

Comments are closed.