រុស្ស៊ីខកចិត្ត ចំពោះការដែល អ.ស.ប មិនបានថ្កោលទោសការវាយប្រហារដោយគ្រាប់បែកក្នុងទីក្រុងដាម៉ាស់

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២—–

ក្រសួងការបរទេសរុស្ស៊ីបាននិយាយ ពីថ្ងៃព្រហស្បតិ៍ថាខ្លួនមានការខកចិត្តយ៉ាងខ្លាំង ចំពោះការ ដែលក្រុមប្រឹ ក្សា សន្តិសុខ អ.ស.ប មិនបានអនុម័តនូវសេចក្តីថ្លែងការណ៍មួយ ដែលថ្កោលទោសការវាយ ប្រហារដោយគ្រាប់ បែកមួយ កាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តាប្រទេសលោកខាងលិចមួយចំនួន នៅក្នុងក្រុមប្រឹក្សា បាននឹងកំពុងរាំងខ្ទប់សេចក្តីថ្លែងការណ៍ ដែលប្រទេសរុស្ស៊ីបានធ្វើពង្រាងឡើង ក្រោម លេសថាខ្វះព័ត៌មាន ។

ក្រសួងបាននិយាយបន្ថែមថា លទ្ធផលដែលធ្វើឲ្យមានការខកចិត្តមួយបែបនេះ គ្រាន់តែបម្រើឲ្យ ការលើកទឹកចិត្ត ដល់ពួកភេរវជនប៉ុណ្ណោះ ឲ្យបន្តសកម្មភាពយ៉ាងឧក្រឹដ្ឋរបស់ខ្លួនតទៅទៀតនឹងផ្តល់ដល់ ពួកគេនូវសេចក្តី សង្ឃឹម ថា នឹងគេចផុតពីការដាក់ទណ្ឌកម្ម ។

របាយការណ៍ប្រព័ន្ធឃោសនានិយាយថា គ្រាប់បែកកែច្នៃមួយដែលដាក់ភ្ជាប់នៅក្រោមរថយន្តដឹក ប្រេងមួយគ្រឿង បានផ្ទុះឡើងកាលពីថ្ងៃពុធ នៅពេលដែលរថយន្តនោះចតនៅខាងក្នុងការ៉ាស់យោធា មួយ នៃទីបញ្ជាការយោ ធា ស៊ីរី ក្នុងក្រុងដាម៉ាស់ ។

ក្រុមឧទ្ទាមកងទ័ពស៊ីរីបានប្រកាសទទួលខុសត្រូវភ្លាមៗ ចំពោះការវាយប្រហារនេះដែលបានកើត ឡើង នៅក្បែរ សណ្ឋាគារ Dama-Rose ជាកន្លែងដែលពួកអ្នកសង្កេតការណ៍ អ.ស.ប កំពុងស្នាក់នៅ ៕

( ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន

    Download PDF

Comments are closed.