មនុស្សយ៉ាងតិច១៨នាក់ស្លាប់ ក្នុងជម្លោះនៅអណ្តូងរ៉ែផ្លាកទីនប្រទេសអាព្រិចខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១២—–
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងតិ១៨នាក់ ត្រូវបានគេបាញ់ និងស្លាប់ ដោយការភ័យ ខ្លាច ឬរងរបួសក្នុងជម្លោះនៅឯអណ្តូងរ៉ែផ្លាកទីនមួយ ក្នុងប្រទេសអាព្រិចខាងត្បូង កាល ពីថ្ងៃព្រហស្បតិ៍ ។
សមាគមសារព័ត៌មានអាព្រិចខាងត្បូង (SAPA) បានដកស្រង់សម្តីប៉ូលីសដែលនិយាយថា ការ បាញ់នេះបានកើត ឡើងនៅម៉ោង៤.០០ល្ងាច នៅពេលដែលប៉ូលីសបានសម្រុកចូលទៅបំបែកអ្នកបះបោរ ដែលប្រដាប់ដោយអាវុធ នៅឯអណ្តូងរ៉ែម៉ារីកាណា ក្នុងខេត្តភាគខាងជើងនៃភាគពាយព្យប្រទេស ។
សាក្សីមួយរូបបានអះអាងថា សាកសពទាំង១៨នាក់ ត្រូវបានគេកប់នៅនឹងកន្លែងកើតហេតុ ។អណ្តូងរ៉ែនេះ តាម របាយការណ៍ឲ្យដឹងថា គឺជាអណ្តូងរ៉ែផ្លាកទីនធំជាងគេទី៣ លើពីភពលោក ដែលមានកម្មករប្រហែល២៨.០០០នាក់ ៕
( ប្រភពស៊ីនហួ, បកប្រែដោយលោក មាស សំអុល ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











